ពិធីសម្ពោធសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌

Chia sẻ
(VOVWORLD) - សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។
ពិធីសម្ពោធសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌ - ảnh 1សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌ (រូបថត៖ VGP/Nguyen Hoang)

នារសៀលថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ គណៈឃោសនាអប់រំមជ្ឈឹម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su that (ការពិត)បានសហការគ្នារៀបចំពិធីសម្ពោធសៀវភៅ “កសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនសម្បូរដោយអត្តសញ្ញាណជាតិ” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។

សៀវភៅនេះមានអត្ថបទ សុន្ទរកថា បទសម្ភាសន៍ និងលិខិតចំនួន ៩២ ច្បាប់ របស់អគ្គលេខាបក្សលោក Nguyen Phu Trong ស្តីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ ខ្លឹមសារនៃសុន្ទរកថា និងអត្ថបទបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅរបស់លោកអគ្គលេខាបក្សចំពោះការកសាង ថែរក្សា និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជាមួយនឹងកត្តាប្រពៃណី និងទំនើប អត្តសញ្ញាណ  និងសមាហរណកម្ម បង្កើតកម្លាំងផ្ទៃក្នុង និងប្រមូលកម្លាំងនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងការកសាង និងអភិវដ្ឍន៍ប្រទេសជាតិសម្បូរធូធារនិងសុភមង្គល។

សៀវភៅនេះត្រូវបានរៀបចំជា ៣ ផ្នែកគឺ៖ វប្បធម៌ជាព្រលឹងជាតិ ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដើម្បីវប្បធម៌ពិតជាកម្លាំងផ្ទៃក្នុង កម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងពីទ្រឹស្ដីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដល់ជីវភាពជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ