ប្រធានបក្សកុម្មុយនិស្តរុស្ស៊ី Evgheni Ziuganov (ទីបីពីស្តាំ) ដឹកនាំក្រុមមួយទៅដាក់ផ្កានៅប្រាង្គតម្កល់សព្វរបស់លេនីន នៅលើទីលានក្រហម រូបថត៖ Quang Vinh/TTXVN |
នៅទីលានក្រហមនៅទីក្រុងម៉ូស្គូ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បក្សកុម្មុយនិស្តនៅរដ្ឋឌូម៉ា (សភាតំណាងរាស្រ្ត) នៃសភាសហព័ន្ធរុស្ស៊ី គណៈកម្មាធិការទីក្រុងម៉ូស្គូ សហភាពយុវជនកុម្មុយនិស្ត លេនីន រួមជាមួយនឹង ចលនាមហាជនឆ្វេងនិយម រៀបចំពិធីមិទ្ទីងនិងដាក់កម្រងផ្កានៅទីប្រាង្គតម្លកល់សពលោក V.I.Lenin ។
នៅក្នុងសុន្ទរកថាអបអរសាទរក្នុងខួបលើកទី ១០៧ នៃបដិវត្តន៍ខែតុលារុស្ស៊ីដ៏មហិមារ ប្រធានបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី លោក Genady Zyuganov បានសង្កត់ធ្ងន់ថា បដិវត្តខែតុលារុស្ស៊ីគឺជាបដិវត្តន៍នៃសារៈសំខាន់ប្រវត្តិសាស្ត្រពិភពលោក។ លោក Genady Zyuganov បានបញ្ជាក់ជាថ្មីថា បដិវត្តន៍ខែតុលាដ៏មហិមារ មិនមែនជារឿងអតីតកាលនោះទេ។ ឧត្តមគតិនៃបដិវត្តន៍រស់នៅគងវង្សលើអ្នកដែលកំពុងកសាងសង្គមថ្មី និងយុត្តិធម៌នៅក្នុងប្រទេសចិន វៀតណាម គុយបា និងវ៉េណេស៊ុយអេឡា។
នៅថ្ងៃដដែលនោះ នៅតាមតំបន់ជាច្រើនទៀតនៅទូទាំងប្រទេសរុស្ស៊ី សកម្មភាពរំលឹកខួបបដិវត្តន៍ខែតុលារុស្ស៊ីដ៏អស្ចារ្យបានប្រព្រឹត្តទ៕