ប្រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញ​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមន៍មិត្តភាពវៀតណាម-រុស្ស៊ី និង​អតីត​និស្សិត​ដែលបានសិក្សានៅរុស្ស៊ី

Chia sẻ
(VOVWORLD) - ណ្ដាជំនាន់អតីតនិស្សិតវៀតណាមនឹងបន្តជាស្ពាន សម្រាប់យុវជនជំនាន់វ័យក្មេងវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សរុស្ស៊ី រួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញ​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមន៍មិត្តភាពវៀតណាម-រុស្ស៊ី និង​អតីត​និស្សិត​ដែលបានសិក្សានៅរុស្ស៊ី - ảnh 1រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមន៍មិត្តភាពវៀតណាម-រុស្ស៊ី និងអតីតនិស្សិតដែលបានសិក្សានៅរុស្ស៊ី (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - រុស្ស៊ី និងអតីតនិស្សិតវៀតណាមដែលធ្លាប់សិក្សានៅរុស្ស៊ី។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានាធិបតី លោក Vladimir Putin បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់បណ្ដាជំនាន់អតីតនិស្សិតវៀត ណាមនៅរុស្ស៊ីចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។  លោកប្រធានាធិបតីលោក Vladimir Putin មានក្ដីសង្ឈឹមថា បណ្ដាជំនាន់អតីតនិស្សិតវៀតណាមនឹងបន្តជាស្ពាន សម្រាប់យុវជនជំនាន់វ័យក្មេងវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សរុស្ស៊ី រួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ប្រធានរដ្ឋលោក To Lam បានអះអាងថា៖ “ប្រជាជនវៀតណាមតែងតែដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំមនោសញ្ចេតនាយ៉ាងជិតស្និទ្ធ ស្មោះស្មគ្ររបស់មិត្តរុស្ស៊ី។ ក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងពិបាកទាយទុកជាមុន វៀតណាម និងសហព័ន្ធរុស្ស៊ីនឹងបន្តពង្រីកប្រពៃណីសាមគ្គីភាព ជឿទុកចិត្តគ្នាទៅវិញទៅមក បន្តប្រកៀកស្មា ជួយគ្នាទៅវិញទៅមកជំនះពុះពារលើការលំបាក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ”៕


ប្រតិកម្មទៅវិញ