ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron (រូបថត៖ TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ១៩ ខែសីហា ឧបការីនៃប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានអះអាងថាថ្នាក់ដឹកនាំរុស្ស៊ីនិងបារាំងនឹងពិភាក្សាគ្នាអំពីស្ថានភាពអ៊ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមនេះផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់លោក Ushakov ដោយសង្កត់ធ្ងន់ថាទីក្រុងមូស្គូនិងប៉ារីសបានចែករំលែកគ្នាលើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីរក្សាកិច្ចព្រមព្រផង JCPOA និងទប់ស្កាត់រាល់ហានិភ័យនៃការបង្កើនភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅឈូងសមុទ្រពែក្សផងដែរ៕