រុស្ស៊ីនិងតួកគីបានព្រមព្រៀងអនុវត្តវិធានការណ៍នានាក្នុងពេលឆាប់ៗ ដើម្បីស្ថិរភាពស្ថានភាពនៅ Idlib (ស៊ីរី)

Chia sẻ
(VOVWORLD) - វិមានក្រឹមឡាំងបានអោយដឹងកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីតួកគី លោក Tayyip Erdogan បានជួបសន្ទនាតាមទូរស័ព្ទដោយឯកភាពថា គួរតែចាត់វិធានការថ្មី ដើម្បីកាត់បន្ថយភាពតានតឹងនិងស្ថិរភាពស្ថានភាពនៅក្នុងខេត្ត Idlip ភាគពាយព្យប្រទេសស៊ីរី យ៉ាងឆាប់ៗ។ 
រុស្ស៊ីនិងតួកគីបានព្រមព្រៀងអនុវត្តវិធានការណ៍នានាក្នុងពេលឆាប់ៗ ដើម្បីស្ថិរភាពស្ថានភាពនៅ Idlib (ស៊ីរី)  - ảnh 1 ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

មេដឹកនាំទាំងពីររូបនេះ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងខេត្ត Idlip ដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ក្នុងនោះមានទាហានតួកគីផងដែរ។ យ៉ាងណាមិញ ភាគីទាំងពីរបានឯក ភាព គួរតែបន្ថែមវិធានការនិងរៀប ចំកិច្ចប្រជុំជាន់ខ្ពស់មួយនាពេលខាងមុខ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅទីនេះ ដែលជាកំពែងចុងក្រោយរបស់ពួកឧទ្ទាមនៅស៊ីរី។

នាថ្ងៃដដែល ក្នុងជំនួបជាមួយមន្រ្តីក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីបញ្ហាស៊ីរី ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សង្ឃឹមថា តួកគីនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋខ្លួននិងមូលដ្ឋានការទូតរបស់ម៉ូស្គូនៅប្រទេសទួរគី ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងពាក់ព័ន្ធនឹងស៊ីរី៕

ប្រតិកម្មទៅវិញ