រុស្ស៊ីធ្វើអធិបតីក្នុងកិច្ចចរចារអំពីការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី២៤ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសឲ្យម៉ូស្គូនឹងធ្វើជាអធិបតីក្នុងកិច្ចចរចារអន្តរជាតិអំពីការបំផ្លាញ់ចោលអាវុធ​គីមីគ្រប់ប្រភេទរបស់ស៊ីរីនាថ្ងៃទី២៧ធ្នូខាងមុខ។
រុស្ស៊ីធ្វើអធិបតីក្នុងកិច្ចចរចារអំពីការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី - ảnh 1
ទីស្ដីការអង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។ (tinnong.vn)

        Vovworld-នាថ្ងៃទី២៤ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសឲ្យម៉ូស្គូនឹងធ្វើជាអធិបតីក្នុងកិច្ចចរចារអន្តរជាតិអំពីការបំផ្លាញ់ចោល
អាវុធ​គីមីគ្រប់ប្រភេទរបស់ស៊ីរីនាថ្ងៃទី២៧ធ្នូខាងមុខ។ ថ្លែងមតិពីវិទ្យុសម្លេងរុស្ស៊ី
អនុរដ្ឋមន្ត្រី Ryabkov បានឲ្យដឹងថា ចូលរួមការចរចារនៅរដ្ឋធានីម៉ូស្គូមាន​អ្នក​ជំនាញ
ការមកពីរុស្ស៊ី អាមេរិក ស៊ីរី អង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាម
ប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។

        ផែនការពោលខាងលើត្រូវបាន OPCW អនុម័តនៅទីក្រុង​ La Hay ប្រទេស​
ហូឡង់នាខែមុន តាមរយៈនោះបណ្ដាជាតិគីមីបំពុលបំផុតនឹងបានបញ្ជូនចេញពី
ស៊ីរីមុន​ថ្ងៃ​ទី៣១ធ្នូនិងបានបំផ្លាញចោលមុនពាក់កណ្ដាលខែមិនាឆ្នាំ២០១៤។
បរិមាណជាតិគីមីដែល​បាន​រាយការណ៍ផ្សេងៗនឹងបានបំផ្លាញចោលមុនថ្ងៃទី៣០
មិថុនាឆ្នាំ២០១៤៕

ប្រតិកម្មទៅវិញ