នាថ្ងៃទី ២៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov មានជំនួបសន្ទនាជាមួយសមភាគី ព័រទុយហ្គាល់ លោក Augusto Santos Silva ដើម្បីពីភាក្សាអំពីស្ថានភាពជាក់ស្ដែងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាទំនាក់ទំនងរវាងម៉ូស្គូ ជាមួយសហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ នៅក្នុងជំនួបចរចានេះ ភាគីទាំងពីរបានឯកភាពថា៖ ការស្ដារឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង EU បានឆ្លើយតបនឹងផលប្រយោជន៍របស់អឺរ៉ុបទាំងមូល។ លោក Lavrov បានឲ្យដឹងថា៖ ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានកិច្ចសន្ទនានយោបាយ និងការផ្លាស់ប្ដូរអន្តរសភា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ស្ដីពីទំនាក់ទំនងជាមួយ EU លោក Lavrov បានសង្កត់ធ្ងន់ថា៖ ម៉ូស្គូបានបង្ហាញនូវសុឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការស្តារឡើងនូវកាណាល់សន្ទនាទាំងអស់ និង កិច្ចសហប្រតិបត្តិការនានា យ៉ាងណាមិញប្រទេសជាសមាជិក EU ជាច្រើនបានសម្ដែងបំណងស្ដារឡើងវិញនូវទំនាក់ទំនងការទូតផងដែរ៕