រុស្ស៊ីជាដៃគូ១ក្នុងចំណោមដៃគូសំខាន់និងអាចជឿទុកចិត្តជួរមុខរបស់វៀតណាម

Chia sẻ
(VOVworld)- រុស្ស៊ីជាដៃគូ១ក្នុងចំណោមដៃគូរសំខាន់
និងអាចជឿទុកចិត្តចម្បង របស់វៀតណាម។ អគ្គលេ
ខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong 
រុស្ស៊ីជាដៃគូ១ក្នុងចំណោមដៃគូសំខាន់និងអាចជឿទុកចិត្តជួរមុខរបស់វៀតណាម - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
(រូបថតៈ TTXVN)

(VOVworld)- រុស្ស៊ីជាដៃគូ១ក្នុងចំណោមដៃគូរសំខាន់និងអាចជឿទុកចិត្តចម្បង
 របស់វៀតណាម។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
 បានសង្កត់ធ្ងន់ដូច្នេះក្នុងការឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសាព័ត៌មានរុស្ស៊ី  
ITAR-TASS មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី​ចាប់ពីថ្ងៃទី២៣
ដល់ថ្ងៃ២៦វិច្ឆិកា។ លោកបានអះអាងថា ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុង
កាលៈទេសដែលទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-រុស្ស៊ី
កំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកបានជឿជាក់ថា លទ្ធផលទទួល
 បានក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនង
 ដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម-រុស្ស៊ី និងលើកកំពស់គុណភាព ប្រសិទ្ធិ
ភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយលជន៍របស់ប្រជាជន នៃប្រ
ទេសទាំងពីរ រួមចំណែកជាក់ស្តែងចូលក្នុងសន្តិភាព ភាពសម្បូរុងរឿងក្នុង តំបន់
និងលើពិភពលោក។

        អគ្គលេខា Nguyen Phu Trong បានអះអាងថែមទៀតថា នាឆ្នាំ២០១៥ខាង
មុខ ជាឆ្នាំរំលឹកខួបលើកទី៦៥​នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
 ជាមួយរុស្ស៊ី វៀតណាមនិងរុស្ស៊ីគប្បីបន្តអនុវត្តយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ដើម្បី
 ស្របនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសនិមួយៗ ។ លោកក៏បានឲ្យដឹងថែមទៀត
ថា វៀតណាមជានិច្ចកាល ជម្រុញទំនាក់ទំនងសន្ទនា  និងកិច្ចសហប្រតិបត្តិការ
រវាងអាស៊ាននិងរុស្ស៊ី ក្នុងបណ្តាក្របខ័ណ្ឌនិងយន្តការសហប្រតិបត្តិការ ដើម្បី
រុស្ស៊ីក្លាយទៅជាប្រទេសដៃគូរសន្ទនារបស់អាស៊ាន៕

ប្រតិកម្មទៅវិញ