|
តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការ សន្ធិសញ្ញាអត្លងតិចខាងជើង
(NATO)លោក Alexander Grushko (រូបថតៈ ria.ru)
|
(VOVworld)-នាថ្ងៃទី៧មេសា តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការ សន្ធិ
សញ្ញាអត្លងតិចខាងជើង (NATO)លោក Alexander Grushko អះអាងថា មន្រ្តីជាន់
ខ្ពស់មួយចំនួនរបស់ NATO ចង់វិលត្រឡប់មកសម័យកាលសង្គ្រាមត្រជាក់។
លោក Alexander Grushko ចាត់ទុកថា រុស្ស៊ីត្រូវចោទសំនួរ១ចំពោះមុខបណ្តា
សកម្មភាព ដោយបង្កើនវត្តមានយោធារបស់ NATO ជាប់ជាមួយព្រំដែនជាមួយ
រុស្ស៊ីនាពេលថ្មីៗនេះ ក្នុងនោះមានការដែល NATO បង្កើនទ្វេដងចំនួនយន្ត
ហោះយាម ល្បាត AWACS នៅបណ្តាប្រទេសតំបន់ Baltic និងជួយឧបត្ថម្ភរដ្ឋ
អំណាច បណ្តោះអាសន្ន Kiev ជាដើម។ ធ្វើអធិប្បាយអំពីសេចក្តីប្រកាសរបស់
NATO ដែលថាអាចដាក់ពង្រាយបន្ថែមទាហានចំនួន៤.៥០០ នាក់ពីទីតាំងទ័ព
Taxas អាមេរិក ទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបខាងកើតជាប់ ព្រំដែនជាមួយរុស្ស៊ី
លោក Grushko ចាត់ទុកថា កាយវិការនេះ នឹងបំផ្លាញរាល់កិច្ចព្រមព្រៀងដែល
បានកំណត់ក្នុងសន្ធិសញ្ញារុស្ស៊ី-NATO ហើយ បង្ខំឲ្យរុស្ស៊ីត្រូវនាំចេញវិធាន
ការសមស្របដើម្បីការពារសន្តិសុខរបស់ខ្លួន៕