រុស្ស៊ីចាត់ទុកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ី-ប៉ាស៊ីហ្វិកជាអាទិភាពចំបង

Chia sẻ
(VOVworld)-ថ្លែងមតិក្នុងជំនួបជាមួយតំណាងពាណិជ្ជ
កម្មរុស្ស៊ីនាថ្ងៃទី២៣កក្កដា នាយករដ្ឋមន្រ្តីរុស្ស៊ី​លោក
 Dmitry Medvedev បានឲ្យដឹងថា

រុស្ស៊ីចាត់ទុកទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ី-ប៉ាស៊ីហ្វិកជាអាទិភាពចំបង - ảnh 1
កុងតឺន័រដឹកទំនិញនាំចេញរបស់រុស្ស៊ី (រូបថតៈ vietnam+)


(VOVworld)-ថ្លែងមតិក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មរុស្ស៊ីនាថ្ងៃទី២៣កក្កដា
នាយករដ្ឋមន្រ្តីរុស្ស៊ី​លោក Dmitry Medvedev បានឲ្យដឹងថា ម៉ូស្កូនឹងបង្កើតចំណុច
លោតធ្លោះ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកាលៈ
ទេសៈដែល ទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសលោកខាងលិច កំពុងអាក្រក់
ទៅៗ។លោក Medvedev អះអាងថា ទំនាក់ទំនងសហប្រតិបត្តិការ ជាមួយអាស៊ី-
ប៉ាស៊ីហ្វិកជាអាទិភាពចំបងចំពោះរុស្ស៊ី។ លោក ក៏បានចាត់ទុកថា ដើម្បីទាក់ទាញ
មជ្ឈដ្ឋានវិនិយោគិនពីទ្វីបអាស៊ី រុស្ស៊ីត្រូវយល់ដឹងច្បាស់ពីឱកាស ក៏ដួចជាប្រៀប
ខ្លាំងរបស់ខ្លួន។

        ក្រៅពីនោះ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev ក៏បានឲ្យដឹងថែម​
ទៀតដា រុស្ស៊ីកំពុងរួមជាមួយបេឡារុស និងកាហ្សាក់ស្ថានត្រៀមខ្លួនជាស្រេច​បង្កើតមណ្ឌលពាណិជ្ជកម្មសេរីបន្ថែមជាមួយបណ្តាប្រទេសអាមេរិកឡាទីននិង
អាហ្វិ្រកផងដែរ៕

ប្រតិកម្មទៅវិញ