រុស្ស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី ជួបប្រជុំពិភាក្សាលើបញ្ហាប្រឆាំងភេរវកម្ម |
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ ឧត្តមសេនីយ៍ លោក Amir Hatami បានបញ្ជាក់ ក្នុងសេចក្តីប្រកាសមួយថា "កិច្ចសហប្រតិបត្តិការចារកម្មរវាងប្រទេសទាំង៤នេះ គឺមាន គោលដៅដូចគ្នា ហើយ ភារកិច្ចប្រឆាំងនឹងភេរវកម្ម ទទួលបានជោគជ័យក្នុងការស្តារ ឡើងវិញ នូវស្ថិរភាពនិងសន្តិសុខ។ ប្រការនេះបានបង្កើតគ្រឹះដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិ ការនាពេលអនាគតផងដែរ "។
ម្យ៉ាងទៀត លោក Amir Hatami ក៏បានឲ្យដឹងថា "កងទ័ពចម្រុះនេះ" បានដើរតួនាទី យ៉ាងសំខាន់ក្នុងការវាយឲ្យបរាជ័យអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕