រុស្ស៊ី និងតួកគី មាន​បំណង​ចង់ពង្រឹងគម្រោងថាមពល

Chia sẻ
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃទី ១១ ខែធ្នូ វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគីលោក Tayyip Erdogan បានជួបសន្ទនាតាមទូរស័ព្ទ ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។
រុស្ស៊ី និងតួកគី មាន​បំណង​ចង់ពង្រឹងគម្រោងថាមពល - ảnh 1ប្រធានាធិបតីរុស្ស៊ី V. Putin និងសមភាគីតួកគី លោក Tayyip Erdogan នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Astana កាហ្សាក់ស្ថាន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ Reuters)

សេចក្តីប្រកាសបានលើកច្បាស់ថា ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅពេលដែលភាគីទាំងពីរបានកត់ត្រាកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្ម។ ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងថាមពលរួមគ្នា ក៏ដូចជាផ្លាស់ប្តូរទស្សនៈ ស្តីពីការបង្កើតមជ្ឈមណ្ឌលឧស្ម័នក្នុងតំបន់នៅក្នុងប្រទេសតួកគី បម្រើដល់ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ី។

មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរអំពីវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែនៅសមុទ្រខ្មៅ ក៏ដូចជាការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ