រុស្ស៊ី និងចិនបានអំពាវនាវអ៊ីរ៉ង់ឱ្យគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ |
លោកក៏បានព្រមានថាអ៊ីរ៉ង់នឹងធ្វើការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្រិត ៣,៦៧% បើសិនជាបណ្តាប្រទេសនៅអឺរ៉ុបមិនបានជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះឡើយ។ ប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍នេះរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នាថ្ងៃទី ២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យអ៊ីរ៉ង់បន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរផងដែ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃទី ២ ខែកក្កដា បានសម្តែងនូវការសោកស្តាយចំពោះការសម្រេចចិត្តរបស់ អ៊ីរ៉ង់ ប៉ុន្តែបានអះអាងថាសម្ពាធអតិបរមាពីអាមេរិកគឺជាមូលហេតុដែលបង្កឡើង ស្ថានភាពតានតឹងនាពេលបច្ចុប្បន្នផងដែរ៕