រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២ កញ្ញានៅបរទេស

Chia sẻ

(VOVworld) - នាយប់ថ្ងៃទី២៧ សីហា ស្ថានទូតវៀត
ណាមប្រចាំនៅអាមេរិក បានរៀបចំពិធីរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម
(២ កញ្ញា ១៩៤៥ ២ កញ្ញា ២០១៤)។

(VOVworld) - នាយប់ថ្ងៃទី២៧ សីហា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក បាន
រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា
១៩៤៥ ២ កញ្ញា ២០១៤)។ថ្លែងមតិនៅទីនេះឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Nguyen Quoc Cuongបានអះអាងនូវអត្ថន័យដ៏ធំធេងនៃទិវាទី២ កញ្ញា ឆ្នាំ១៩៤៥
ជាពេល ដែលលោកប្រធានហូជីមិញថ្លែងសេចក្ដីប្រកាសឯករាជ្យ បង្កើតសាធារណៈ
រដ្ឋប្រជាធិបតេយ្យវៀតណាម សព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិវៀតណាមទី២ កញ្ញានៅបរទេស - ảnh 1
ឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong ថ្លែងមតិនៅពិធីនេះ

ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក លោក Nguyen Quoc Cuong បានរំ
លឹកឡើងវិញបណ្ដាសមិទ្ធិ ដែលភាគីទាំង២ទទួលបានក្រោយពីពេលបង្កើតទំនាក់
ទំនងដៃគូលើគ្រប់វិស័យ។
នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅគុយបា បានសហការជាមួយសារមន្ទីរ
ផ្ទះអាស៊ី រៀបចំការតាំងពិព័រណ៍រូបថត អំពីវៀតណាមតាមរយៈបណ្ដាដំណាក់កាល
និងប្រពៃណីទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងគុយបា។ការតាំងពិព័រណ៍នេះ
បានជួយប្រជាជនគុយបាយល់ច្បាស់ថែមទៀត អំពីប្រវត្តិសាស្រ្តតស៊ូការពារមាតុ
ប្រទេសរបស់ប្រជាជនវៀតណាមដើម្បីឯករាជ្យជាតិ ក៏ដូចជារាល់សមិទ្ធិផលដែល
វៀតណាមទទួលបានក្នុងការងារផ្លាស់ប្ដូរថ្មី៕

ប្រតិកម្មទៅវិញ