រំលឹកខួបលើកទី៨០នៃទិវាប្រពៃណីកម្មករ៉ែ-ប្រពៃណីផ្នែកធ្យូងថ្ម

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកានៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៨០នៃទិវាប្រពៃណី
រំលឹកខួបលើកទី៨០នៃទិវាប្រពៃណីកម្មករ៉ែ-ប្រពៃណីផ្នែកធ្យូងថ្ម - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី
(រូបថតៈ baoquangninh)

(VOVworld)-នាយប់ថ្ងៃទី១១វិច្ឆិកានៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម
 បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៨០នៃទិវាប្រពៃណីកម្មកររ៉ែនិងទិវាប្រពៃណី
ផ្នែកធ្បូងថ្ម ថ្ងៃទី១២វិច្ឆិកា។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ផ្នែកធ្បូងថ្មត្រូវ
បង្កើនការគ្រប់ គ្រងសហគ្រាសសំដៅធានាសន្តិសុខថាមពលជាតិ។ លោកស្រី
Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ផ្នែកធ្បូងថ្ម ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហុនឧស្សា
ហកម្មធ្បូងថ្ម-រ៉ែវៀតណាមនិងអគ្គក្រុមហ៊ុន Dong Bac ជាមួយខេត្ត Quang Ninhតាម
 ពាក្យស្លោក ខេត្តនិងធ្បូងថ្មតែមួយ សំដៅពង្រីកនូវសក្កានុភាព ប្រមូលផ្តុំប្រភព
កម្លាំង ពលំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមលើទូទាំងខេត្ត។ រួម
ជាមួយគ្នា នោះ គប្បីអនុវត្តផែនការអភិវឌ្ឍន៍ផ្នែកនិងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋ
កិច្ចតំបន់ រួម ចំណែកសកម្មទៅក្នុងការកសាងតំបន់កាន់តែសម្បូរធូរធាពីមួយថ្ងៃ
ទៅមួយថ្ងៃ”។

        នៅក្នុងពិធីនេះដែរ ខេត្ត Quang Ninh បានទទួលប័ណ្ណទទួលស្គាល់ជាបេតិ
កភ័ណ្ឌថ្នាក់ជាតិ “ទីតាំងលោកប្រធានហូជីមិញធ្លាប់ទស្សនាអណ្តូងរ៉ែ Deo Nai”
ផងដែរ៕

ប្រតិកម្មទៅវិញ