រយៈ៤៥ឆ្នាំទំនាក់ទំនងសឹង្ហបុរី-វៀតណាម៖ ប្ដេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៣១ ខែកក្កដា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ សឹង្ហបុរី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-សឹង្ហបុរី (ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៣ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨) ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំសឹង្ហបុរី។
រយៈ៤៥ឆ្នាំទំនាក់ទំនងសឹង្ហបុរី-វៀតណាម៖ ប្ដេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh (ខាងឆ្វេង) ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong (រូបថត៖ TTXVN)

នៅពិធីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានបញ្ជាក់ថាទំនាក់ទំនងរវាង វៀតណាមនិងសឹង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ។

        “វៀតណាមនិងសឹង្ហបុរីសុទ្ធតែគាំទ្រនិងជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនង ទ្វេភាគី ពហុភាគីដោយឈរលើគោលការណ៍អន្តរជាតិនានា។ ប្រទេសទាំងពីរ ជឿជាក់ថា សាមគ្គីភាពរបស់អាស៊ាននឹងជាគ្រឹះស្ថានដែលនាំមកនូវស្ថិរភាពនិង វិបុលភាពក្នុងតំបន់ ក្នុងនោះទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី ជាកត្តា សំខាន់មួយ”។

        ទន្ទឹមនឹងវិស័យនយោបាយ សន្តិសុខការពារជាតិ វិស័យសេដ្ឋកិច្ចត្រូវបាន ចាត់ទុកថា ជាវិស័យគន្លឹះក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងភាគីទាំងពីរ។ សឹង្ហបុរីជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មល្អបំផុតរបស់វៀតណាម ដោយឈរលំដាប់ថ្នាក់ទី២ក្នុងអាស៊ាននិងទី៨លើពិភពលោក។ ទំហំ ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៧ទទួលបាន៨ពាន់៣រយលានដុល្លាអាមេរិក កើន ៨,៩%បើប្រៀបនឹងឆ្នាំទៅមិញ។ សឹង្ហបុរីក៏ជាវិនិយោគិនអាស៊ានធំបំផុតនៅ វៀតណាម និងឈរលំដាប់ថ្នាក់ទី៣លើពិភពលោកផងដែរ។

        នាយប់ថ្ងៃដដែល នៅសឹង្ហបុរី បានប្រព្រឹត្តទៅទិវាបុណ្យវប្បធម៌វៀតណាម ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៥ទិវា បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងសឹង្ហបុរី៕

ប្រតិកម្មទៅវិញ