ទីប្រឹក្សាបេសកជនវៀតណាមប្រចាំនៅអាមេរិកលោក Bui Huy Son ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន។ (រូបថត៖ TTXVN) |
នេះបើតាមការអះអាងរបស់ ទីប្រឹក្សាបេសកជនវៀតណាមប្រចាំនៅអាមេរិក លោក Bui Huy Son ក្នុងឱកាសរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាមនិងអាមេរិក។ លោក Bui Huy Son បានសង្កត់ ធ្ងន់ថា តាមការធ្វើស្ថិតិរបស់អាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាមេរិកបានកើន៣៣៣ដង ក្រោយរយៈពេល២៥ឆ្នាំ ពោលគឺពី២៣៣,៤ លានដុល្លាអាមេរិកនាឆ្នាំ១៩៩៤ឡើងដល់ទៅ៧៧,៥ពាន់លានដុល្លាអាមេរិកនាចុងឆ្នាំ២០១៩។
មិនត្រឹមតែមានការកើនឡើងយ៉ាងខ្លាំងអំពីតម្លៃប៉ុណ្ណោះទេ កិច្ចសហ ប្រតិបតិ្តការពាណិជ្ជកម្មវៀតណាម-អាមេរិកថែមទាំងមានការប្រែប្រួលវិជ្ជ មានអំពីគុណភាពទៀតផង។ ចាប់តាំងពីការផ្ដោតសំខាន់លើមុខទំនិញកសិផល វាយនភ័ណ្ឌ និងស្បែកជើងតែប៉ុណ្ណោះ នាសព្វថ្ងៃ រចនាសម្ព័ន្ធទំនិញនាំ ចេញរបស់វៀតណាមទៅកាន់អាមេរិកត្រូវបានបើកទូលាយគួរឲ្យកត់ សម្គាល់ដោយរួមមានមុខទំនិញឧស្សាហកម្មជាច្រើនដូចជា ឧបករណ៍ គ្រឿងបន្លាស់អេឡិចត្រូនិក ដែកថែប កៅស៊ូ និងគ្រឿងសង្ហារឹម។ ផ្ទុយ ទៅវិញ វៀតណាមជាទីផ្សារនាំចូលផលិផលជាឧត្តមភាពរបស់អាមេរិក ដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍បច្ចេកវិទ្យាខ្ពស់ និងឥន្ធនៈ ជាដើម៕