|
រយៈពេល២ខែដើមឆ្នាំ ដោះទុនវិនិយោគបរទេសកើនឡើងជិត៧%បើប្រៀបនឹងឆ្នាំ២០១៣ (baomoi.com) |
Vovworld-តាមរបាយការណ៍ពីនាយកដ្ឋានវិនិយោគបរទេស(ក្រសួងផែនការ
និងវិនិយោគ) គិតជារួមក្នុងរយៈពេល២ខែដើមឆ្នាំ២០១៤ ប្រភពទុនវិនិយោគ
បរទេសត្រូវបានដោះទុនប្រមាណ១,១ពាន់លានដុល្លារអាមេរិកកើនឡើង៦,៧%បើប្រៀបនឹងឆ្នាំ២០១៣។
នាបច្ចុប្បន្ន វិស័យឧស្សាហកម្មកែច្នៃជាវិស័យទាក់ទាញការយកចិត្តទុកដាក់
របស់វិនិយោគិនបរទេស។ ទន្ទឹមនឹងនោះវិស័យអាជីវកម្មអចលនវត្ថុឈរលំដាប់ថ្នាក់ទី២ដោយចំនួនទុនវិនិយោគចុះបញ្ជីកើនឡើងជិត៣រយលានដុល្លារអាមេរិក។
អំពីដៃគូរវិនិយោគ កូរ៉េខាងត្បូងកំពុងនាំមុខជាមួយចំនួនទុនវិនិយោគចុះបញ្ជី
ថ្មី។ បន្ទាប់នោះគឺសឹង្ហបុរីនិងជប៉ុន៕