វិស័យវាយនភ័ណ្ឌ និងកាត់ដេរនាំចេញទៅសហភាពអឺរ៉ុបមានកំណើនវិជ្ជមាន (រូបថត៖ Tran Viet/TTXVN) |
ក្នុងឱកាសនេះ នាថ្ងៃទី ៣១ ខែកក្កដា សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្រកាសការស្ទង់មតិសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI អនុវត្តន៍ដោយ Decision Lab) តាមនោះ បង្ហាញថា EVFTA បានបើកទ្វារសម្រាប់ធុរកិច្ចអឺរ៉ុប ចូលក្នុងទីផ្សារវៀតណាមដែលពោរពេញដោយសក្តានុពលនេះ។
យោងតាម EuroCham EVFTA បានជំរុញយ៉ាងខ្លាំងនូវការនាំចេញរបស់ វៀតណាមទៅកាន់ទ្វីបអឺរ៉ុប ដោយបានកើនឡើងយ៉ាងខ្លាំងពី ៣៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៩ ដល់ជាង ៤៨ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៣។
EuroCham វៀតណាមកំពុងគាំទ្រយ៉ាងសកម្មក្នុងការផ្តល់សច្ចាប័នពេញ លេញនៃកិច្ចព្រមព្រៀងការពារ ការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដែលជាជំហានសំខាន់ដើម្បីដោះសោសក្តានុពលពេញលេញនៃ EVFTA ដើម្បីទាក់ទាញការទទួលវិនិយោគផ្ទាល់ពីបរទេស។ ដោយមានប្រទេសសមាជិក ១៨/២៧ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ EuroCham វៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធអឺរ៉ុប ដើម្បីលើកទឹកចិត្តប្រទេសដែលនៅសេសសល់ចូលរួមកិច្ចព្រមព្រៀង ដោយ ហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីនានាទាញយកផលប្រយោជន៍ពេញលេញពីឱកាសដែលកិច្ចព្រមព្រៀងនាំយកមក៕