រៀបចំផែនការជូនអ្នកជំងឺលេខ ៩១ អោយវិលត្រឡប់ទៅស្រុកវិញប្រកបដោយសុវត្ថិភាព

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមិថុនា អនុគណៈកម្មការទទួលបន្ទុកការព្យាបាលសុខភាពនៃក្រសួងសុខាភិបាលវៀតណាម បានបើកពិធីពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់អ្នកជំងឺលេខ ៩១  ដែលជាអ្នកបើកយន្តហោះជនជាតិអង់គ្លេស។ 
រៀបចំផែនការជូនអ្នកជំងឺលេខ ៩១ អោយវិលត្រឡប់ទៅស្រុកវិញប្រកបដោយសុវត្ថិភាព - ảnh 1ទិដ្ឋភាពនៃការពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់អ្នកជំងឺលេខ ៩១

អ្នកជំងឺរូបនេះបានឆ្លងកាត់រយៈពេល ៩៦ថ្ងៃ ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យត្រូពិកទីក្រុងហូជីមិញ ហើយបន្ទាប់មកគឺមន្ទីរពេទ្យ Cho Ray។ នៅក្នុងពិធីពិគ្រោះយោបល់នេះ តំណាងមន្ទីរពេទ្យ Cho Ray បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី ២២ ខែមិថុនា អ្នកជំងឺរូបនេះបាន ឈប់ប្រើបំពង់ជំនួយដង្ហើមអស់រយៈពេល ១០ ថ្ងៃ មក ហើយកម្លាំងផ្លូវដង្ហើមមានភាពប្រសើរឡើង មុខងារតំរងនោមបានជាសះស្បើយ បេះដូងថ្លើមនិងលំពែងធម្មតាឡើងវិញ។ លោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយការជាសះស្បើយសួតប្រមាណ ៨៥% ហេតុដូច្នេះ  អ្នកជំងឺលេខ ៩១ ត្រូវបានឆ្លងផុតពីគ្រោះថ្នាក់ ហើយកំពុងឈានដល់ការស្តារនីតិសម្បទា និងធានានូវលក្ខខណ្ឌសម្រាប់ការទទួលអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យ ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។

“បច្ចុប្បន្ននេះអ្នកជំងឺមានលក្ខណៈគ្រប់គ្រាន់ដើម្បីចាកចេញពីបន្ទប់ថែទាំពិសេស។  យ៉ាងណាមិញ ដើម្បីធានាបាននូវសុវត្ថិភាពល្អបំផុតសម្រាប់អ្នកជំងឺ យើងខ្ញុំសូមស្នើឱ្យមន្ទីរពេទ្យ Cho Ray បន្តប្រើវិធានការស្តារសុខភាព ដើម្បីជួយឲ្យសុខភាពអ្នកជំងឺកាន់តែល្អជាង ដោយធានាថា ពេលធ្វើដំណើរអ្នកជំងឺមានលក្ខខណ្ឌល្អបំផុត”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Truong Son។

យោងទៅតាមអ្នកជំនាញ អ្នកជំងឺរូបនេះត្រូវការយ៉ាងហោចណាស់ ២ ឬ ៣ សប្តាហ៍ដើម្បីស្តារសុខភាពឡើងវិញ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ