រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះសិស្សានុសិស្សឡាវនៅខេត្ត Son La

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៣ មេសា នៅទីក្រុង Son La មហាវិទ្យាល័យ Tay Bac បានរៀបចំពិធីអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះសិស្សានុសិស្សមកពីខេត្តទាំង៨នៅប៉ែកខាងជើងឡាវ ដែលកំពុងមកសិស្សារៀនសូត្រនៅសាលានេះ។ 


រៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay ជូនចំពោះសិស្សានុសិស្សឡាវនៅខេត្ត Son La - ảnh 1ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VOV5)

លោក Do Hong Duc ប្រធានការិយាល័យបណ្ដុះបណ្ដាល មហាវិទ្យាល័យ Tay Bac ឲ្យដឹងថា៖  

       “យើងខ្ញុំយល់ច្បាស់នូវការចាប់អារម្មណ៍របស់ប្អូនៗសិស្សានុសិស្សឡាវ នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ដូច្នេះហើយ យើងខ្ញុំបានស្វែងរកវិធីចែករំលែកជីវភាពរស់នៅខាងស្មារតីជាមួយប្អូនៗ ដោយការរៀបចំពិធីអំណរសាទរបុណ្យ Bunpimay ជូនចំពោះប្អូនៗ។ នេះជាប្រពៃណីរបស់សាលា ដើម្បីជួយប្អូនៗ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឲ្យបានគ្រប់គ្រាន់ មានអត្ថន័យ”។

        ក្នុងឱកាសនេះ សាលាក៏បានរៀបចំសកម្មភាពវប្បធម៌សិល្បៈ កីឡាជាច្រើនផងដែរ៕


ប្រតិកម្មទៅវិញ