រថយន្តមួយគ្រឿងបើកបំបុក មនុស្សស្លាប់ ៤ នាក់និងជាច្រើននាក់ទៀត របួសក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត

Chia sẻ

(VOVworld) – ប៉ូលីសស៊ុយអែតបានឲ្យដឹងថា៖ មនុស្ស
ចំនួន ៤ នាក់ត្រូវស្លាប់ និង ១៥ នាក់ទៀតរងរបួសក្នុង
រឿងហេតុរថយន្តមួយគ្រឿងបើកបំបុកហ្វូងមនុស្សនៅ
លើដងផ្លូវដ៏មមាញឹកមួយកន្លែង ចំកណ្តាលរដ្ឋធានី
 Stockholm ប្រទេស ស៊ុយអែត នាថ្ងៃទី ៧ មេសា។


រថយន្តមួយគ្រឿងបើកបំបុក មនុស្សស្លាប់ ៤ នាក់និងជាច្រើននាក់ទៀត របួសក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត - ảnh 1
រថយន្តមួយគ្រឿងបើកបំបុក មនុស្សស្លាប់ ៤ នាក់និងជាច្រើននាក់ទៀត របួសក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត (VNA)

(VOVworld) – ប៉ូលីសស៊ុយអែតបានឲ្យដឹងថា៖ មនុស្សចំនួន ៤ នាក់ត្រូវស្លាប់
 និង ១៥ នាក់ទៀតរងរបួសក្នុងរឿងហេតុរថយន្តមួយគ្រឿងបើកបំបុកហ្វូង
មនុស្សនៅលើដងផ្លូវដ៏មមាញឹកមួយកន្លែង ចំកណ្តាលរដ្ឋធានី Stockholm
ប្រទេស ស៊ុយអែត នាថ្ងៃទី ៧ មេសា។ អ្នកបើកឡានត្រូវបានចាប់ខ្លួន។ នេះ
គឺជាការវាយ ប្រហារថ្មីបំផុតក្នុងចំណោមការវាយប្រហារដែលប្រើប្រាស់មធ្យោ
បាយគមនាគមន៍បានកើតមានឡើងនៅទ្វីបអឺរ៉ុប។ ភ្លាមមួយរំពេច នាយក
រដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បានបញ្ជាកំលាំងសមត្ថកិច្ចបង្កើន
សន្តិសុខនៅខ្សែព្រំដែន។ នៅរដ្ឋធានី Stockholm ប្រព័ន្ធរថយន្តក្រោមដីអាច
ត្រូវបានបើកឡើងវិញ ក្នុងពេលនោះ​ ប្រព័ន្ធឡានក្រុងនៅបញ្ឈប់សកម្មភាព
ជាបណ្តោះអាសន្ន។ ក្រោយពីការវាយប្រហារនៅស៊ុយអែតកើតមានឡើងប៉ូលីស
នៅបណ្ដាទីក្រុងធំៗ នៅន័រវ៉ែសនិងព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី  Oslo
 នៃប្រទេសនេះត្រូវ បានប្រដាប់អាវុធទាំងស្រុងដែរ។ ក្នុងពេលនោះ នៅហ្វាំង
ឡង់ ប៉ូលីសបានបង្កើន ការយាមល្បាតនៅទីក្រុង Helsinki ផងដែរ។ នាថ្ងៃទី
 ៧ មេសា សហភាពអឺរ៉ុប (EU) បានសម្តែងចំណងសាមគ្គីភាពជាមួយស៊ុយអែត។
 ប្រធានគណៈកម្មាធិការ អឺរ៉ុប លោក Jean Claude Juncker បានសង្កត់ធ្ងន់ថា៖
 ការវាយប្រហារណា ដោយតម្រង់ទៅលើប្រទេសជាសមាជិក EU ត្រូវបានចាត់
ទុកជាតម្រង់ទៅ លើប្រទេសជាសមាជិក EU ទាំងអស់។

រថយន្តមួយគ្រឿងបើកបំបុក មនុស្សស្លាប់ ៤ នាក់និងជាច្រើននាក់ទៀត របួសក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត - ảnh 2
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (VNA)


        ទទួលព័ត៌មាន នាថ្ងៃទី ៧ មេសា ឆ្នាំ ២០១៧ បានកើតមានឡើងការវាយ
 ប្រហារនៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត ដែលធ្វើឲ្យជនស៊ីវិលស្លាប់និង
 រងរបួស នាថ្ងៃទី ៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានផ្ញើសាររំលែកទុកដល់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan
Lofven។ នាថ្ងៃដដែល ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះមុខការ
 វាយប្រហារពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី
 Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមថ្កោលទោសរឿងហេតុវាយ
 ប្រហារនេះ ហើយមេគំនិតត្រូវផ្តន្ទាទោសឲ្យសមស្របតានច្បាប់អន្តរជាតិ។
នាបច្ចុប្បន្ន គ្មានព័ត៌មានណាមួយដែលទាក់ទិនដល់ជនរងគ្រោះគឺប្រជាពលរដ្ឋ
 វៀតណាមនៅឡើយ។ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតកំពុងសហការ
យ៉ាងជិតស្និទ្ធជាមួយស្ថាប័នសមត្ថកិច្ចដើម្បីច្បាមជាប់ស្ថានភាពហើយមាន
វិធាន ការជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមក្នុងស្ថានភាពគ្រោះអាសន្ន៕ 

ប្រតិកម្មទៅវិញ