ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ Vietnamnet) |
នាព្រឹកថ្ងៃទី ១៤ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកសាងគម្រោង “យុទ្ធសាស្ត្រ កសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានអញ្ជើញធ្វើជាអធិបតីជំនួបធ្វើការនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការដឹកនាំជាមួយអង្គការបក្សនៃរណសិរ្សមាតុភូមិវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា រណសិរ្ស មាតុភូមិវៀតណាមគឺជាកត្តាសំខាន់ក្នុងការពង្រីកប្រជាធិបតេយ្យសង្គមនិយម សិទ្ធិធ្វើជា ម្ចាស់របស់ប្រជាជនក្នុងការកសាងនីតិរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងជំនួបធ្វើការនេះ បញ្ហាសំខាន់ៗមួយចំនួន ក្នុងការកសាង និងសុក្រិតនីតិ រដ្ឋ ទាក់ទិននឹងតួនាទី មុខងារ និងភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម ក៏ត្រូវបាន លើកយកមកពិភាក្សា បកស្រាយបំភ្លឺ ហើយទទួលបានឯកភាពខ្ពស់ផងដែរ៕