រដ្ឋអំណាចនៃលោក Obama ដាស់តឿនការបញ្ឈប់សកម្មភាពរបស់ពន្ធនាគារ Guatanamo

Chia sẻ

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama
ស្វាគមន៍ការដែល រដ្ឋសភានៃប្រទេសនេះបានបន្ធូស្រាល
រាល់ការកំណត់ដែលទាក់ទិនដល់ការបញ្ជូនអ្នកទោសនៅ
ពន្ធនាគារ Guatanamo (គុយបា) ទៅកាន់ប្រទេសផ្សេងៗ
ទៀត។

រដ្ឋអំណាចនៃលោក Obama ដាស់តឿនការបញ្ឈប់សកម្មភាពរបស់ពន្ធនាគារ Guatanamo - ảnh 1
ការដាស់តឿនការបញ្ឈប់សកម្មភាពរបស់ពន្ធនាគារ Guatanamo
(Image: Vietnam+)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama ស្វាគមន៍ការដែល រដ្ឋសភានៃប្រទេសនេះបានបន្ធូស្រាលរាល់ការកំណត់ដែលទាក់ទិនដល់ការ
បញ្ជូនអ្នកទោសនៅពន្ធនាគារ Guatanamo (គុយបា) ទៅកាន់ប្រទេសផ្សេងៗ
ទៀត។ ទន្ទឹមនឹងនោះ លោក Barack Obama ក៏បានអំពាវនាវឲ្យអ្នកនិតិបញ្ញត្តិ
នានាជំរុញដំណើរការបញ្ឈប់សកម្មភាពនៃពន្ធនាគារពោលខាងលើយ៉ាងឆាប់ៗ
។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខាលើច្បាប់ ចំណាយថវិការរដ្ឋសំរាប់កិច្ចការពារប្រទេសឆ្នាំ ២០១៤ ប្រធានាធិបតី Obama
បានឲ្យដឹងថា៖ ទោះបីជាមានការបង្កើតលក្ខណៈងាយស្រួលសំរាប់ការបញ្ជូន
អ្នកទោសពីពន្ធនាគារ Guatanamo ទៅកាន់ប្រទេសផ្សេងៗក្តី ប៉ុន្តែ  សភាអាមេរិក
នៅរក្សាការកំណត់អំពីការហាមឃាត់បញ្ជូនអ្នកទោសមកដល់អាមេរិកដើម្បី
តុលាការ សហរដ្ឋជំនុំជំរះ។ អ្នកប្រមុខសេតវិមានក៏បានសង្កត់ធ្ងន់ទៀតថា៖
ស្ថាប័ន និតិប្រតិបត្តិត្រូវមានសិទ្ធិអំណាចក្នុងការសម្រេចពេលវេលានិងទីកន្លែង
ជំនុំជំរះ អ្នកទោស ព្រមទាំង អះអាងថា៖ តុលាកាសហរដ្ឋអាមេរិកគឺជាឧបករ
ណ៍ស្រប ច្បាប់មានប្រសិទ្ធិភាពដើម្បីពង្រឹងសន្តិសុខជាតិ៕

ប្រតិកម្មទៅវិញ