រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ កក្កដា រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីប​បានមានជំហានជាច្រើនដោយការប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារនិងស្តារ
សណ្ដាប់ធ្នាប់ឡើងវិញសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការផ្ទេប្តូរ
សិទ្ធិអំណាចប្រកបដោយជោគជ័យនៅប្រទេសនេះ។ 
រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ - ảnh 1
រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបបានមានជំហានជាច្រើនដោយការប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារ
និងស្តារសណ្ដាប់ធ្នាប់ឡើងវិញ (Image: VOV Online)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា រដ្ឋអំណាចជាបណ្តោះអសន្នអេហ្ស៊ីបបានមានជំហាន
ជាច្រើនដោយការប្តេជ្ញាចិត្តបង្ក្រាបអំពើហឹង្សារនិងស្តារសណ្ដាប់ធ្នាប់ឡើងវិញសំដៅ
បង្កលក្ខណៈងាយស្រួលសំរាប់ការផ្ទេប្តូរសិទ្ធិអំណាចប្រកបដោយជោគជ័យនៅ
ប្រទេសនេះ។ បទបញ្ជានេះត្រូវបាននាំចេញបន្ទាប់ពី​ ១ ថ្ងៃ ដែល អ្នកគាំទ្រអតីត
ប្រធានាធិបតី Mohamed Morsi ចំនួន ៦០ នាក់ត្រូវស្លាប់ ក្នុងការប៉ះទង្គិចបង្ហូរឈាម
មួយជាមួយកំលាំងប៉ូលីស នៅទីក្រុង Nars ភាគខាងជើង ទីក្រុង កែ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mohamed Ibrahim បានប្រកាសថា៖ “បណ្ដា
កំលាំសន្តិសុខមិនអនុញ្ញាត្តឲ្យអនុភាពណាមួយ ក្រោមឧបាយកលណាមួយ ដែល
បំផ្លិចបំផ្លាញសន្តិសុខនៃមាតុប្រទេស។ បណ្ដាកំលាំងសន្តិសុខនឹងឆ្លើយតបតវិញ
ដោយប្តូរផ្តាច់ដើម្បីការពារស្ថិរភាពប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ