(VOVworld) – នាថ្ងៃទី ១ មិនា រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើសេចក្តីសម្រេចចិត្ត មួយដែលអំពាវនាវឲ្យរដ្ឋាភិបាលបើកចេញតារាងពេលវេលា១សំរាប់ការដកទ័ព បរទេសចេញពីប្រទេសនេះ។ សេចក្តីប្រកាសនៃខុទ្ទកាល័យប្រធានរដ្ឋសភា អ៊ីរ៉ាក់បានឲ្យដឹងថា៖ រដ្ឋសភាប្រទេសនេះបានថ្លែងអំណរគុណប្រទេសទាំង ឡាយដែលបានជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការ «រដ្ឋឥស្លាម ស្វ័យប្រកាស» (IS) ហើយអំពាវនាវឲ្យរដ្ឋាភិបាលកំណត់ពេលវេលាបង្កើតដើម្បីដកទាហានបរទេសចេញពីអ៊ីរ៉ាក់។ ពីខែតុលាឆ្នាំ ២០១៤ អាមេរិកបានរៀបចំសម្ព័ន្ធកងកំលាំងសម្រុះប្រឆាំងភេរវកម្មរួមមានប្រទេសចំនួន ៧៤ និងអង្គការអន្តរជាតិជាច្រើនដូចជាអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង (NATO) ដើម្បីជួយឧបត្ថម្ភកងកំលាំងអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹង IS បន្ទាប់ពីអង្គការភេរវកម្មនេះបានទន្ទ្រាន កាន់កាប់តំបន់ជាច្រើននៅប្រទេសនេះ៕