រដ្ឋសភាអ៊ុយក្រែនអនុម័តលើសេចក្តីសម្រេចចិត្តបង្កើនការត្រួតពិនិត្យព្រំដែនខាងកើត

Chia sẻ
(VOVworld)-នាថ្ងៃទី១៧មិថុនា រដ្ឋសភាអ៊ុយក្រែន បាន
អនុម័តលើសេចក្តីសម្រេចចិត្ត ស្តីអំពីបញ្ហាបង្កើនការ
ត្រួតពិនិត្យនិងការបារនៅព្រំដែនខាងកើតដែលជាប់
ជាមួយរុស្ស៊ី

រដ្ឋសភាអ៊ុយក្រែនអនុម័តលើសេចក្តីសម្រេចចិត្តបង្កើនការត្រួតពិនិត្យព្រំដែនខាងកើត - ảnh 1
កងទ័ពអ៊ុយក្រែន (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី១៧មិថុនា រដ្ឋសភាអ៊ុយក្រែន បានអនុម័តលើសេចក្តីសម្រេចចិត្ត ស្តីអំពីបញ្ហាបង្កើនការត្រួតពិនិត្យនិងការបារនៅព្រំដែនខាងកើតដែលជាប់ជាមួយ
រុស្ស៊ី។ មាន សមាជិកសភាអ៊ុយក្រែនចំនួន២៦១នាក់ក្នុងចំណោមសមាជិកសភាចំនួន
៤៥០នាក់បានគាំទ្រសេចក្តី​សម្រេចចិត្តលេខ ៤០៤៨ ស្តីអំពីបង្កើនការត្រួតពិនិត្យនិង
ការពារព្រំដែន។ តាមនោះ ក្នុងរយៈពេល១ខែ ស្ថាប័នការពារព្រំដែនអ៊ុយក្រែន​ ត្រូវ
បង្កើនចំនួនភ្នាក់ងារដើម្បីអាច ត្រួតពិនិត្យឲ្យបានម៉ត់ចត់ តំបន់ព្រំដែនខាងកើត
ដែលជាប់ជាមួយរុស្ស៊ី។ សេចក្តីសម្រេច ចិត្តពោលខាងលើ ក៏សំណូមពរឲ្យបង្កើន
ការត្រួតពិនិត្យព្រំដែនអ៊ុយក្រែន ដែលជាប់ ជាមួយតំបន់ Moldova ជាកន្លែងមានជន
ដើមកំណើតរុស្ស៊ីរស់នៅជាច្រើនកុះករ ដែរ៕

 

ប្រតិកម្មទៅវិញ