|
រដ្ឋសភាវៀតណាមអនុម័តទៅលើច្បាប់ថវិការដ្ឋ ឆ្នាំ ២០១៤(internet) |
(VOV)_បន្តសម័យប្រជុំលើកទី៦ រដ្ឋសភា វៀតណាមនីតិកាលទី១៣ នាថ្ងៃទី
១៥ វិច្ឆិកា រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹម ឆ្នាំ២០១៤ ស្ដាប់របាយការណ៍ និងពិភាក្សាអំពីការងារកម្មាភិបាល។
ក្នុងកម្មវិធីធ្វើការនាព្រឹកថ្ងៃទី ១៥ វិច្ឆិកានេះ រដ្ឋសភាវៀតណាមបានអនុម័ត ទោលើសេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹម ឆ្នាំ២០១៤ ស្ដាប់ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung តាងនាមអោយគណះកម្មាធិការអ
ចិន្ត្រៃយ៍ រដ្ឋសភា រាយការណ៍អំពីលទ្ធផលពិភាក្សាជាមួយគណះប្រតិភូរដ្ឋសភា ស្ដីពីការបង្កើនចំនួនអនុប្រធានក្រុមប្រឹក្សារជនជាតិ អនុប្រធានគណះកម្មាធិការ
មួយចំនួនរដ្ឋសភា។ បន្ទាប់នោះ រដ្ឋសភានឹងពិភាក្សា សម្រេចចិត្តអំពីការ បង្កើន ចំនួនអនុប្រធានក្រុមប្រឹក្សារជនជាតិ អនុប្រធានគណះកម្មាធិការមួយចំនួននៃរដ្ឋ
សភា។
នារសៀលថ្ងៃនេះដែរ បណ្ដាសមាជិកសមាជិកាសភានឹងពិភាក្សាតាមក្រុមៗ អំពី
គំរោងច្បាប់ឆ្លងដែន ស្នាក់នៅរបស់ជនបរទេសនៅវៀតណាម និងគំរោង ច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់គមនាគមតាមផ្លូវទឹក៕