រដ្ឋសភាវៀតណាមពិភាក្សាពង្រាងច្បាប់អនុវត្តការសន្សំសំចៃ(ធ្វើវិសោធនកម្ម)

Chia sẻ
(VOV)_ ពង្រាងច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ជាខ្លឹម​សារ​ដែលបានយកមកពិភាក្សានៅសម័យប្រជុំ នាព្រឹកថ្ងៃទី១៨ មិថុនានៃ​សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី១៣។

(VOV)_ ពង្រាងច្បាប់អនុវត្តការសន្សំសំចៃ ប្រឆាំងការខ្ជះខ្ជាយ ជាខ្លឹម​សារ​ដែល បានយកមកពិភាក្សានៅសម័យប្រជុំ នាព្រឹកថ្ងៃទី១៨ មិថុនានៃ​សម័យប្រជុំលើកទី ៥  រដ្ឋសភាវៀតណាមនីតិកាលទី១៣។ ដំណាងជាច្រើន បានឯកភាពចំពោះការផ្តួចផ្តើម គំនិត ដាក់ចេញ ច្បាប់អនុវត្តការសន្សំសំចៃ​ ប្រឆាំង​ការ​ខ្ជះខ្ជាយ  ធ្វើវិសោធនកម្ម ចំ
ពោះស្ថាន ភាពខ្ជះខ្ជាយដែលមិន​ទាន់​ថយចុះក្នុងរយះពេលកន្លងមក។ តាមមតិរបស់ ដំណាងមួយចំនួនថា÷​មូលហេតុមួយក្នុងចំណោមបណ្ដាមូលហេតុនៃការខ្ជះខ្ជាយនា
បច្ចុប្បន្ន  នោះគឺការចេញសេចក្ដីសម្រេចចិត្តមិនសមហេតុសមផល របស់ថ្នាក់ដឹកនាំ​ស្ថាប័នអង្គការ ក្នុងរយះពេលកន្លងទៅ។ លោកស្រី Cao Thi Xuan សមាជិកា​សភា
មណ្ឌល Thanh Hoa បានស្នើថា÷ 

          “ ស្ដីពីការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ស្ថាប័នអង្គការ ក្នុងការអនុវត្ត​ការសន្សំ
សំចៃ  ប្រឆាំងការខ្ជះខ្ជាយ នោះគឺមិនទាន់ភ្ជាប់ជាមួយការការទទួលខុសត្រូវរបស់បុគ្គល
និមួយៗ។ ការធ្វើវិសោធនកម្ម បំពេញបន្ថែមលើកនេះបាន​កំណត់ថា÷​អ្នកប្រមុខចេញ
សេចក្ដីសម្រេច ចិត្តដែលបង្កឡើងការខ្ជះ​ខ្ជាយ ​ដែលបណ្ដាលមកពីសេចក្ដីសម្រេច​វិនិយោគ ប្រើប្រាស់ទ្រព្យសម្បាត្តិជាតិ​ ត្រូវអនុវត្តតាមគោលការណ៍ណា របៀបណា  និងពិសេសគឺការទទួលខុសត្រូវរបស់គេ ពេលដែលបណ្ដាលឡើងមកពីការខ្ជះខ្ជាយ
ទាំងនោះ៕”

រដ្ឋសភាវៀតណាមពិភាក្សាពង្រាងច្បាប់អនុវត្តការសន្សំសំចៃ(ធ្វើវិសោធនកម្ម) - ảnh 1
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាមនីតិកាលទី១៣(nguyensinhhung.net )


ប្រតិកម្មទៅវិញ