ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក

Chia sẻ
(VOVWORLD) - ទស្សនាវដ្តី TIME របស់សហរដ្ឋអាមេរិកទើបបានប្រកាសបញ្ជីឈ្មោះក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ VinFast ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាមគឺជាតំណាងតែមួយគត់របស់វៀតណាមដែលបានបង្ហាញខ្លួននៅក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ។

នេះគឺជាឆ្នាំទី ៣ ហើយ ដែល TIME បានធ្វើការបោះឆ្នោតជ្រើសរើសបញ្ជីនេះ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនវៀតណាមមានវត្តមាននៅក្នុងបញ្ជីនេះ។ តាមនោះ VinFast ជាប់ចំណាត់ថ្នាក់ក្នុងប្រភេទ "Disrupters" ប្រែថា ក្រុមហ៊ុនដែលបង្កើតការភ្ញាក់ផ្អើលក្នុងមួយឆ្នាំកន្លងទៅ។

ជា​លើក​ដំបូង ដែល​ក្រុមហ៊ុន​វៀតណាម​មាន​វត្តមាន​​ក្នុង​បញ្ជី​ក្រុមហ៊ុន​​មាន​ឥទ្ធិពល​​​បំផុត​​ទាំង ១០០ នៅ​លើ​​ពិភពលោក - ảnh 1ប្រភព៖ qdnd.vn

ទស្សនាវដ្ដី TIME បានចង្អុលបង្ហាញពីកត្តាមួយចំនួនដែលខ្លួនជឿជាក់ថា VinFast បានបង្កើតការភ្ញាក់ផ្អើល ដូចជាភាគហ៊ុន VFS បានកើនឡើង ៧០០% បន្ទាប់ពីបើកដំណើរការតែពីរសប្តាហ៍នៅផ្សារហ៊ុនទីក្រុងញូវយ៉ក; ក្រុមហ៊ុនមានគំរូធ្វើអាជីវកម្មប្លែកពីគេក្នុងការលក់រថយន្តអគ្គិសនី ប៉ុន្តែឲ្យជួលថ្ម និងមានផែនការបង្កើនចំនួនរថយន្តបីដងនៅឆ្នាំ ២០២៤។ TIME ក៏លើកឡើងពីការដែល VinFast បានបើករោងចក្រនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងឥណ្ឌា បន្ថែមពីលើរោងចក្រស្នូលនៅទីក្រុង Hai Phong (វៀតណាម)។

យោងតាមផែនការ VinFast នឹងពង្រីកនៅក្នុងប្រទេសចំនួន ៥០ នៅឆ្នាំ ២០២៤ ដោយផ្តោតលើទីផ្សារសំខាន់ៗនៅអាមេរិកខាងជើង អឺរ៉ុប និងពង្រីកទៅកាន់បណ្តាប្រទេសអាស៊ីដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន មជ្ឈិមបូព៌ា និងអាហ្វ្រិក៕

ប្រតិកម្មទៅវិញ