រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បង្ហាញសេចក្ដីសំណើអំពីគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍ វប្បធម៌ដំណាក់កាល ២០២៥ - ២០៣៥។ (រូបថត៖ quochoi.vn) |
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានបង្ហាញសេចក្ដីសំណើអំពីគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍ វប្បធម៌ដំណាក់កាល ២០២៥ - ២០៣៥។ តាមនោះ កម្មវិធីនេះបានកំណត់គោលដៅ ទូទៅចំនួន ៧ ក្រុមគោលដៅជាក់លាក់ចំនួន ៩ ក្រុម។ ពីនោះ បង្កើតការផ្លាស់ប្តូរ យ៉ាងខ្លាំងក្លា និងទូលំទូលាយក្នុងការអភិវឌ្ឍ វប្បធម៌និងការកសាង កែលម្អបទដ្ឋាន សីលធម៌ អត្តសញ្ញាណ ឫទ្ធានុភាព ប្រព័ន្ធតម្លៃនៃមនុស្សនិងគ្រួសារ
វៀតណាម; លើក កំពស់ឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ តាមរយៈការពង្រីកកម្លាំងទន់នៃ វប្បធម៌វៀតណាម ការធ្វើសមាហរណកម្មអន្តរជាតិផ្នែកវប្បធម៌ និងការស្រូបយកគុណ តម្លៃល្អប្រសើរនៃវប្បធម៌មនុស្សជាតិផងដែរ។
បង្ហាញរបាយការណ៍ពិនិត្យគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍវប្បធម៌ដំណាក់កាល ២០២៥ - ២០៣៥ ប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំ លោក Nguyen Dac Vinh បានឲ្យដឹងថា ការអនុវត្តកម្មវិធីនឹងរួមចំណែកបង្កើន ធនធានវិនិយោគ បំពេញតាមតម្រូវការនៃការអភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ និង កសាងវប្បធម៌វៀតណាមជឿនលឿន សំបូរទៅដោយអត្តសញ្ញាណជាតិ ដូច្នេះ វប្បធម៌ ពិតជាអាចក្លាយទៅជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំរបស់សង្គម ក្លាយជាកម្លាំង ផ្ទៃក្នុង និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ៕