ទិដ្ឋភាពនៅសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី២៤ ខែតុលា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ ត្រួតពិនិត្យអំពីគោលជំហរវិនិយោគលើគម្រោងព្រលានយន្តហោះអន្តរជាតិ Long Thanh ដំណាក់កាលទី១។ គម្រោងនេះត្រូវបានកសាងនៅស្រុក Long Thanh ខេត្ត Dong Nai ភាគខាងត្បូងវៀតណាម ដោយមានដំណាក់កាលវិនិយោគ ចំនួន៣។ គោលដៅគឺក្រោយពីបានសម្រេចរួចរាល់ ព្រលានយន្តហោះនេះនឹង មាន ពលានុភាពទទួលអ្នកដំណើរចំនួន១០០លាននាក់ក្នុងមួយឆ្នាំនិងទំនិញចំនួន៥លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ដំណាក់កាលពី១មានដើមទុនសរុបប្រមាណ ៤,៨ពាន់លានដុល្លាអាមេរិក ហើយអាចទទួលអ្នកដំណើរចំនួន២៥លាននាក់ក្នុង មួយឆ្នាំ។ ពេលវេលាអនុវត្តគឺចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ ២០២៥។ គម្រោងព្រលាន យន្តហោះអន្តរជាតិ Long Thanh ត្រូវបានរៀបចំណាត់ជាគម្រោងសំខាន់ថ្នាក់ ជាតិ។ ក្រោយពីរដ្ឋសភាផ្ដល់មតិរួចមក ការជ្រើសរើសវិនិយោគិនសម្រាប់ ព្រលានយន្តហោះ Long Thanh នឹងចំណុះអំណាចរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាល ដើម្បីអាចបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២១។ រដ្ឋមន្រ្តីក្រសួង គមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The បានអោយដឹងថា៖
“គោលដៅគឺកសាងព្រលានយន្តហោះអន្តរជាតិ Long Thanh អោយជាប់ ថ្នាក់ 4F ដែលជាចក្រទ្វារអាកាសចរណ៍ធំនិងសំខាន់របស់វៀតណាម ហើយ ក្លាយទៅជាមជ្ឈមណ្ឌលឆ្លងកាត់អាកាសចរណ៍អន្តរជាតិក្នុងតំបន់នៅដំណាក់កាលទី២និងទី៣។ ទ្រង់ទ្រាយវិនិយោគនៅដំណាក់កាលទី១រួមមាន៖ ការវិនិ យោគកសាងផ្លូវចុះចត់១ ស្ថានីយ៍អ្នកដំណើរ១ ដោយមានពលានុភាព២៥លាន នាក់ក្នុងមួយឆ្នាំ និងស្ថានីយ៍ផ្ទុកទំនិញដោយមានពលានុភាពលើកដាក់១,២លានតោនក្នុង មួយឆ្នាំ និងសំណង់គិលានុដ្ឋានផ្សេងៗទៀត”៕