![រដ្ឋសភាប្រទេសអឺរ៉ុបជាច្រើនគាំទ្រការចរចារផ្តល់ជំនួយសំរាប់ក្រិក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2015_07_18/29756883bcefaf2fc56ccccf8ec86e1a_hy_lap_-_eu.jpg) |
រដ្ឋសភាប្រទេសអឺរ៉ុបជាច្រើនគាំទ្រការចរចារផ្តល់ជំនួយសំរាប់ក្រិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ កក្កដា សភាជាន់ទាបអាល្លឺម៉ង់បានបោះឆ្នោះគាំទ្រ
ការអនុវត្តកញ្ចប់ផ្តល់ជំនួយទី ៣ សំរាប់ក្រិករួមជាមួយកម្មវិធីឥណទានក្នុងរយៈ
ពេលខ្លីសំរាប់ Athens ទៀតផង។ ទង្វើនេះរបស់សភាជាន់ទាបអាល្លឺម៉ង់គឺជា
សញ្ញាសំខាន់ដើម្បីបណ្ដាដៃគូអឺរ៉ុបផ្សេងៗទៀតយល់ព្រមចាប់ផ្តើមការចរចារ
ជាមួយ Athens ស្តីពីបញ្ហាពោលខាងលើឡើងវិញ។ នាថ្ងៃដដែល រដ្ឋសភា
អូទ្រីស គណៈកម្មាធិការដ្ឋសភាទទួលបន្ទុកបញ្ហាអឺរ៉ុបរបស់ស៊ុយអែត រដ្ឋាភិបាល
លាតវីយ៉ានិងរដ្ឋសភារបស់បារាំងក៏បានបោះឆ្នោតគាំទ្រការចរចារអំពីកម្មវិធីផ្តល់
ជំនួយទី ២ សំរាប់ក្រិក ផងដែរ៕