|
រដ្ឋសភាជប៉ុនអនុម័តលើថវិការរដ្ឋសំរាប់ឆ្នាំសារពើពន្ធ ២០១៥ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ មេសា រដ្ឋសភាជប៉ុនបានអនុម័តលើថវិការរដ្ឋធំបំផុតក្នុង ប្រវត្តិសាស្ត្រសំរាប់ឆ្នាំសារពើពន្ធ ២០១៥ ដែលមានតំលៃ ៨០៣ ពាន់លាន
ដុល្លាអាមេរិក (ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០១៥) សំដៅសា្តរខឿនសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុរបស់ជប៉ុនឡើងវិញ។ ការអនុវត្តថវិការរដ្ឋត្រូវបានផ្អាកដោយការបោះ
ឆ្នោតស កលដែលនាយករដ្ឋមន្ត្រី Shinzo Abe បានរៀបចំនាខែធ្នូរឆ្នាំ ២០១៤
កន្លងទៅ។ ព្រឹទ្ធសភាជប៉ុនបានអនុម័តលើថវិការរដ្ឋនេះដោយមានការគាំទ្រ
របស់សម្ព័ន្ធភាពកាន់ អំណាចដឹកនាំដោយគណៈបក្សប្រជាធិបតេយ្យសេរីភាព
របស់លោក Abe បន្ទាប់ពី សភាជាន់ទាបនៃប្រទេសនេះបានអនុម័ត នាថ្ងៃទី ១៣
មិនា កន្លងមក។ ថវិការរដ្ឋដំបូង សំរាប់ឆ្នាំសារពើពន្ធ ២០១៥ នឹងត្រូវបានប្រើប្រាស់
ក្នុងការដោះស្រាយបញ្ហាថយចុះកំណើនសេដ្ឋកិច្ចរបស់ជប៉ុនដែលអូសបន្លាយ
ក្នុងរយៈពេលកន្លងមក៕