ទិដ្ឋភាពនៃសម័យប្រជុំ |
ដោយទទួលបានសម្លេងគាំទ្រចំនួន៨៥,៦៣%នោះ អង្គប្រជុំបានបោះឆ្នោតអនុម័តគម្រោងច្បាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don, Bac Van Phong និង Phu Quoc នៅកិច្ចប្រជុំលើកទី៦ខាងមុខ។ លោក Nguyen Khac Dinh បានសង្កត់ធ្ងន់ថា៖
“នេះជាគម្រោងច្បាប់ថ្មី ដូច្នេះនៅមានចំណុចស្មុគ្រស្មាញជាច្រើន មិនទាន់មានទម្លាប់ ទស្សនៈ ទិសដៅអភិវឌ្ឍន៍ក្នុងលក្ខណៈធ្វើសមាហរណកម្មអន្តរជាតិកាន់តែបើកទូលាយ។ មតិរបស់សមាជិក សមាជិកាសភា ជំនាញការ អ្នកវិទ្យាសាស្ត្រនិងអ្នកបោះឆ្នោតលើខ្លឹមសារមួយចំនួននៃគម្រោងច្បាប់ដែលមានមតិផ្សេងគ្នា។ ឈរលើមូលដ្ឋានទទួលយកមតិរបស់សមាជិក សមាជិកាសភា ប្រជាជនគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យនិងឯកភាពជាមួយរដ្ឋាភិបាលកែតម្រូវនូវសេចក្តីព្រាងច្បាប់ស្តីពីពេលវេលាប្រើប្រាស់ដីធ្លី ដោយអនុវត្តច្បាប់ដីធ្លីជាធរមាន ហើយមិនកំណត់ករណីពិសេសឡើងដល់៩៩ឆ្នាំនោះទេ”៕