រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រុម G20 ជួបប្រជុំគ្នាជាបន្ទាន់តាមអ៊ិនធឺរណែត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃក្រុម (G20) បានជួបប្រជុំគ្នាជាបន្ទាន់តាមអ៊ិនធឺរណែត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។

 យោងតាមកាសែត Nikkei  របស់ជប៉ុនបានឲ្យដឹថា បណ្តារដ្ឋមន្រ្តីនៃក្រុម G20 បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ ដើម្បីធានាការរក្សាក៏ដូចជាការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់នៅចំពោះមុខនៃការរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19។ 

បណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់សកលលោល ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការ «បិទ» ក៏ដូចជាបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្នដែលប្រទេសជាច្រើនកំពុងអនុវត្ត ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុស Sars-Cov-2 ផងដែរ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កិច្ចប្រជុំកំពូល G20 តាម   អ៊ីនធឺណែតស្តីពីការរីករាលដាលនៃជម្ងឺ Covid-19 ក៏បានប្រព្រឹត្តទៅដោយចេញសេចក្តីប្រកាសបញ្ជាក់ថា G20 នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង៕

ប្រតិកម្មទៅវិញ