រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹងត្រូវបានអនុវត្តយ៉ាងពេញលេញ

Chia sẻ

(VOVWORLD) -  រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នាថ្ងៃទី ១៤ ខែមករា បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដំណាក់កាលទី ១ ដែលបានចុះហត្ថលេខានាថ្ងៃទី ១៥ ខែមករានៅសេតវិមាន នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ រួមទាំងការសន្យារបស់ចិនអំពីការអត់ធ្មត់គ្រប់គ្រងរូបីយប័ណ្ណ។

យោងតាមកិច្ចព្រមព្រៀងនេះ ចិនបានសន្យាទិញទំនិញនិងសេវាកម្មចំនួន ២០០ ពាន់ លានដុល្លារអាមេរិកបន្ថែមទៀតក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ លើសពីនេះទៀត លោក Mnuchin ក៏បានឲ្យដឹងថា បណ្ដាក្រុមហ៊ុនព្រមទាំកសិករអាមេរិកនឹងអាចទទួលបានប្រាក់ចំណេញកាន់តែច្រើន បន្ទាប់ពីការកែទម្រង់រចនាសម្ព័ន្ធត្រូវបានដោះស្រាយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ២ ផងដែរ។

មុនពេលដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាថ្ងៃទី ១៣ ខែមករាកន្លងមក ក្រសួងហិរញ្ញវត្ថុអាមេរិកបានដកប្រទេសចិនចេញពីបញ្ជីប្រទេសដែលគ្រប់គ្រងរូបីយប័ណ្ណជាផ្លូវការ។ ទីក្រុងវ៉ាស៊ីនតោនបានដាក់បញ្ចូលទីក្រុងប៉េកាំងនៅក្នុងបញ្ជីនេះ ចាប់តាំងពីខែសីហាឆ្នាំ ២០១៩ មក៕

ប្រតិកម្មទៅវិញ