រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមជួបប្រាស្រ័យជាមួយតំណាងបញ្ញាវន្តវៀតណាមនៅកាណាដា

Chia sẻ

(VOVworld) - នាថ្ងៃទី២០ សីហា ក្នុងក្របខ័ណ្ឌដំណើរ
ទស្សនកិច្ចនៅកាណាដា រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បាន
មានជំនួបប្រាស្រ័យជាមួយតំណាងបញ្ញាវន្តវៀត
ណាមនៅកាណដាចំនួន៨០នាក់។

រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមជួបប្រាស្រ័យជាមួយតំណាងបញ្ញាវន្តវៀតណាមនៅកាណាដា - ảnh 1
រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២០ សីហា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកាណាដា រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បានមាន
ជំនួបប្រាស្រ័យជាមួយតំណាងបញ្ញាវន្តវៀតណាមនៅកាណដាចំនួន៨០នាក់។នៅ
ទីនេះ លោក Nguyen Quan បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមចាត់ទុកវិទ្យា
សាស្ត្រ បច្ចេកវិទ្យា ជាគោលនយោបាយជាតិជួរមុខ និងមានការខំប្រឹងប្រែងជាច្រើន
ដើម្បីអភិវឌ្ឍន៍ផ្នែកនេះ។តាមលោក Nguyen Quan ថា រដ្ឋាភិបាលវៀតណាមបាន
បង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិនិងមូលនិធិផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្រ
បច្ចេកវិទ្យាជាតិ ដើម្បីជួយឧបត្ថម្ភការស្រាវជ្រាវ អនុវត្ត។លោក Nguyen Quan បានជូន
ដំណឹងថា វៀតណាមកំពុងនាំមុខប្លុកអាស៊ានក្នុងវិស័យថតឆ្លុះអង់ដូស្ដុបផលិតvacxin
និងវារីអគី្គសនី។ក្រៅពីនោះ វៀតណាមជាប្រទេស១ក្នុងចំណោម១០ប្រទេស ដែល
ផលិតបានស្ថានីយ៍ខួងសំរាប់ផ្នែកប្រេងឧស្ម័ន។លោករដ្ឋមន្រ្តី Nguyen Quan សំដែង
គោលបំណងថា បណ្ដាបញ្ញាវៀតណាមនឹងវិលត្រឡប់មកស្រុកកំណើតដើម្បីរួម
វិភាគទានចំណេះវិជ្ជានិងកម្លាំងកាយចិត្តសំរាប់ការងារអភិវឌ្ឍន៍មាតុប្រទេស៕

ប្រតិកម្មទៅវិញ