រដ្ឋមន្រ្តីការបរទេសប៉ាឡេស៊ីន៖ មិនរៀបចំការបោះឆ្នោតប្រសិនបើខ្វះ Jerusalem ខាងកើត

Chia sẻ
(VOVWORLD) - ក្នុងការ បោះឆ្នោតនាពេលថ្មីៗនេះរបស់ប៉ាឡេស្ទីនកាលពីឆ្នាំ២០០៦ អ៊ីស្រាអ៊ែលបានអនុ ញ្ញាតអោយរៀបចំការបោះឆ្នោតនៅ Jerusalem ខាងកើតដោយសារសម្ពាធពី អាមេរិក។
រដ្ឋមន្រ្តីការបរទេសប៉ាឡេស៊ីន៖ មិនរៀបចំការបោះឆ្នោតប្រសិនបើខ្វះ Jerusalem ខាងកើត - ảnh 1 រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki (រូបថត៖ AFP/TTXVN)

  រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki បានអះអាងកាលពីថ្ងៃ ទី១១ ខែវិច្ឆិកាថា ការបោះឆ្នោតនៅតាមតំបន់ដែនដីនានារបស់ប៉ាឡេស្ទីននឹងមិន ត្រូវបានដំណើរការឡើយប្រសិនបើមិនអាចបោះឆ្នោតនៅតំបន់ Jerusalem ខាង កើតនោះទេ។ ឆ្លើយសម្ភាសន៍លើប៉ូស្តិ៍ទូរទស្សន៍ France 24 លោក al-Maliki បានអោយ ដឹងថាប៉ាឡេស្ទីនគ្រោងនឹងរៀបចំការបោះឆ្នោតនាខែកុម្ភៈឆ្នាំ២០២០។ ក្នុងការ បោះឆ្នោតនាពេលថ្មីៗនេះរបស់ប៉ាឡេស្ទីនកាលពីឆ្នាំ២០០៦ អ៊ីស្រាអ៊ែលបានអនុ ញ្ញាតអោយរៀបចំការបោះឆ្នោតនៅ Jerusalem ខាងកើតដោយសារសម្ពាធពី អាមេរិក។ ប៉ុន្តែ គោលជំហររបស់អាជ្ញាធរអាមេរិកនាបច្ចុប្បន្នបានផ្លាស់ប្ដូរហើយ ក្រោយពីប្រធានាធិបតីលោក Donald Trump ទទួលស្គាល់ Jerusalem ជារដ្ឋធានី របស់អ៊ីស្រាអែលហើយបន្លាស់ទីស្នាក់ការស្ថានទូតអាមេរិកទៅកាន់ទីក្រុងនេះ៕

ប្រតិកម្មទៅវិញ