រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាមទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃម៉ីយ៉ាន់ម៉ា

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នៅទីក្រុងហាណូយ
 ឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ Tran Dai
Quang រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃក្រសួងនគបាលម៉ីយ៉ានម៉ា ដឹកនាំដោយឧត្តមសេនីយ៍ត្រីបំរង
លោក Kyaw Kyaw Tun អនុរដ្ឋមន្ត្រី ដែលកំពុងមកបំពេញទស្សនកិច្ចការងារ ជាមួយក្រសួងនគបាលវៀតណាម។ នៅក្នុងជំនួបនេះ លោក Tran Dai Quang
បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិដែលរដ្ឋាភិបាលនិង ប្រជាជនម៉ីយ៉ាន់ម៉ាទទួលបានក្នុងដំណើរការកំណែទម្រង់ ផ្សះផ្សាជាតិ ធ្វើសមា ហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។ រីឯខ្លួនវិញ លោក Kyaw Kyaw
Tun បានជឿជាក់ថា នាពេលខាងមុខភាគីទាំងពីរនឹងទទួលបានលទ្ធផលច្រើន ថែមទៀតលើវិស័យបង្ការប្រឆាំងបទល្មើស និងបន្តជម្រុញដំណើរការចរចារ សំដៅឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឯកសារគតិយុត្តិមួយចំនួន សំដៅរួមចំណែកធានាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់សង្គមនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ