រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The នៅសម័យប្រជុំ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី៣០ ខែតុលា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៨ រដ្ឋសភា វៀតណាមបន្តពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ។ រដ្ឋមន្រ្តីក្រសួង គមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The បានស្រាយបំភ្លឺបញ្ហាមួយចំនួន ដែលសមាជិកសភាយកចិត្តទុកដាក់ស្ដីពីការធានាចរាចរណ៍អន្តរតំបន់និង គម្រោងសំខាន់ៗ។ តាមលោករដ្ឋមន្រ្តីថា នាបច្ចុប្បន្ន វៀតណាមកំពុងមានផ្លូវ ជាតិចំនួន២៤៥០០គីឡូម៉ែត្រនិងផ្លូវហាយវែប្រមាណ២០០០គីឡូម៉ែត្រ។ នេះជា ផ្លូវដែលតភ្ជាប់បណ្ដាខេត្ត តំបន់ទូទាំងប្រទេស ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍ វិស័យដឹកជញ្ជូនផ្លូវគោក។ រដ្ឋមន្រ្តីលោក Nguyen Van The បានថ្លែងថា៖
“ចំពោះអាកាសចរណ៍ វៀតណាមមានព្រលានយន្តហោះចំនួន២២ដែល តភ្ជាប់អន្តរតំបន់យ៉ាងល្អណាស់។ រួមជាមួយគ្នានោះគឺផ្លូវសមុទ្រចំនួន៣២០០ គីឡូម៉ែត្រ ហើយក្រសួងគមនាគមន៍ដឹកជញ្ជូនកំពុងអភិវឌ្ឍយ៉ាងខ្លាំងនូវការដឹក ជញ្ជូនតាមឆ្នេរសមុទ្រក៏ដូចជាខ្សែផ្លូវដែកចំនួន៣២០០គីឡូម៉ែត្រឆ្លងកាត់ខេត្ត ក្រុងជាច្រើនទូទាំងប្រទេសទៀតផង។ ក្នុងដំណាក់កាលខាងមុខ ក្រសួងនឹង ផ្ដោតទៅលើគម្រោងសំខាន់ៗ ក្នុងនោះនៅតំបន់ភាគខាងជើងនឹងបន្តដំណើរការ ខ្សែផ្លូវគមនាគមន៍មួយចំនួនដូចជាខ្សែ Hoa Binh – Son La ខ្សែ Chi Lang – Huu Nghi ទីក្រុង Ha Long - ទីក្រុង Mong Cai ជាដើម។ ចំពោះតំបន់ភាគកណ្ដាល មានខ្សែផ្លូវដែកពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ និងខ្សែផ្លូវសមុទ្រនៅតាម តំបន់ ផ្លូវជាតិ 1A បានបើកទូលាយទៅជា៤គន្លង។ ក្រៅពីនោះ ក៏មានផ្លូវ ហូជីមិញទៀតផង”៕