(VOVworld) - នៅខាងក្រៅសន្និសិទរដ្ឋមន្ត្រីក្រសួងការពាជាតិអាស៊ានលើកទី៧
(ADMM-7)នៅប្រ៊ុយណេ នាយប់ថ្ងៃទី៧ ឧសភា រដ្ឋមន្ត្រីក្រសួងការពាប្រទេស
វៀតណាមលោក Phung Quang Thanh បានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួង
ការពាជាតិចិនលោក Chang Wan-quan។នៅជំនួបសន្ទនា រដ្ឋមន្ត្រីការពាជាតិចិន
បានឲ្យដឹងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនគោរពដល់ទំនាក់ទំនងជិតស្និទ្ធ
សាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង២ ដោយលោកប្រធាន Mao Tse Tung និង
លោកប្រធាន Ho Chi Minh ដាក់គ្រឹះស្ថានកសាង។រដ្ឋមន្រ្តី Phung Quang Thanh អះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការ សាមគី្គភាពមិត្តភាព យល់ដឹង
ជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាមនិងចិន គឺជាកត្តាដ៏សំខាន់ដើម្បី
រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។
|
រដ្ឋមន្ត្រីក្រសួងការពាប្រទេសវៀតណាម
Phung Quang Thanh ជួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួង
ការពាជាតិចិន Chang Wan-quan (Image:TTXVN) |
រដ្ឋមន្ត្រី Phung Quang Thanh សង្កត់ធ្ងន់ថា ភាគីទាំង២ត្រូវគោរពតាមកិច្ចព្រមព្រៀង
និងការយល់ដឹងរួមយ៉ាងម៉ឹងម៉ាត់ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ទទួល
បាន រួមគ្នាដោះស្រាយជម្លោះលើសមុទ្រតាមរយៈការចរចារសន្តិភាព ដោយឈរ
លើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដី
ថ្លែងការស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) និងខំប្រឹងប្រែង
ជំរុញការកសាងក្រមប្រតិបតិ្តដំបន់នៅសមុទ្រខាងកើត(COC)រវាងអាស៊ាននិងចិន៕