ក្រុមអ្នកគាំទ្រកងកម្លាំងសន្តិសុខនិងស្វ័យការពារនីហ្សេ វាយប្រហារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្ និងសង្គមនិយមនីហ្សេ ក្នុងទីក្រុង Niamey ប្រទេសនីហ្សេ។ រូបថត៖ AFP |
ប្រមុខការពារជាតិនៃសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិចនឹងជួបប្រជុំគ្នារយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសនីហ្សេ។ គណៈប្រតិភូមួយរបស់ប្លុកនេះ ក៏បានមកដល់រដ្ឋធានី Niamey ប្រទេសនីហ្សេ ដើម្បីចាប់ផ្តើមការចរចាជាមួយរដ្ឋអំណាចដែលដឹកនាំដោយឧត្តមសេនីយ Abdourahmane Tiani។
កាលពីម្សិលមិញផងដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះប្រការដ៏ចាំបាច់បំផុតគឺត្រូវចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅនៅប្រទេសនីហ្សេ និងរៀបចំកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីស្តារសន្តិភាពស៊ីវិលឡើងវិញ ធានាច្បាប់និងរក្សាសណ្តាប់ធ្នាប់ ។ យោងតាមលោកស្រី Zakharova ការគំរាមកំហែងពីខាងក្រៅក្នុងការប្រើប្រាស់កម្លាំងដើម្បីអន្តរាគមន៍ចូលក្នុងប្រទេសនីហ្សេនឹងមិនរួមចំណែកដោះស្រាយជម្លោះបានទេ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងសមភាគីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃទី២ សីហា ក៏បានថ្កោលទោសរាល់ការប៉ុនប៉ង់ “បំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ សន្តិភាព និងស្ថិរភាព” នៅក្នុងប្រទេសនីហ្សេផងដែរ។ លោកនាយករដ្ឋមន្ត្រី Sunak បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីនានាក្នុងការរក្សាស្ថិរភាព និងការពារប្រជាពលរដ្ឋនៃប្រទេសនីហ្សេ៕