រដ្ឋមន្ត្រីការបរទេសអាស៊ានសម្តែងការព្រួតបារម្ភដ៏ជ្រាលជ្រៅចំពោះបំរែបំរួលនៅលើសមុទ្រខាងកើត

Chia sẻ
(VOVworld) –​ រដ្ឋមន្ត្រីការបរទេសរបស់អាស៊ានគ្រប់រូបកំពុង
ប្រជុំនៅសន្និសីទកំពូល អាស៊ានលើកទី ២៤ នៅប្រទេស
មីយ៉ានម៉ាបានសម្តែងការព្រួតបារម្ភដ៏ជ្រាលជ្រៅ ចំពោះ
ការបំរែបំរួលនៅលើសមុទ្រខាងកើតដែលបង្កើនភាពតាន
តឹងក្នុងតំបន់។ 
រដ្ឋមន្ត្រីការបរទេសអាស៊ានសម្តែងការព្រួតបារម្ភដ៏ជ្រាលជ្រៅចំពោះបំរែបំរួលនៅលើសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសរបស់អាស៊ានសម្តែងការព្រួតបារម្ភដ៏ជ្រាលជ្រៅចំពោះការបំរែបំរួលនៅលើសមុទ្រ
ខាងកើត (image: Vietnam+)

(VOVworld) – រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសអាស៊ាន​កំពុងចូលរួម​សន្និសីទ
កំពូលអាស៊ានលើកទី២៤នៅប្រទេសមីយ៉ានម៉ាបានសម្តែងនូវការព្រួតបារម្ភដ៏ជ្រាល
ជ្ចំពោះ​បំរែបំរួលនៅលើសមុទ្រខាងកើតដែលបង្កើនភាពតានតឹងក្នុងតំបន់។
រដ្ឋ​មន្ត្រីគ្រប់រូបបានស្នើឲ្យភាគីទាក់ទិននានាត្រូវប្រតិបត្តិតាមរាល់គោលការណ៍នៃ
ច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២​ អត់ធ្មត់ និងជៀសវាងរាល់សកម្មភាពដែលអាចជះឥទ្ធិពលដល់សន្តិភាពនិងស្ថិរភាព​ក្នុងតំបន់ ហើយដោះស្រាយជំលោះដោយសន្តិវិធី។ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានអះ អាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព​ ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ សេរីភាពនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត ក៏ដូចជា សេចក្តីថ្លែងការ
 ៦ខរបស់អាស៊ានស្តីអំពីសមុទ្រខាងកើតនិងសេចក្តីថ្លែងការរួមជាន់ខ្ពស់រវាងអាស៊ាន
និង ចិនស្តីអំពីពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី១៥នៃការចុះហត្ថលេខាលើសេចក្តី
ថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC)។រដ្ឋមន្ត្រីការ​បរទេសគ្រប់រូបក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់សុក្រិតក្រមប្រតិបត្តិតំបន់នៅ
សមុទ្រខាងកើត (COC) យ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ