រដ្ឋមន្ត្រីការបរទេសអាមេរិកមកបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានមកទស្សនកិច្ចដោយចៃដន្តនៅអាហ្វហ្គានីស្ថានដើម្បីពិភាក្សាជាមួយប្រធានាធិបតីនៃប្រទេសនេះលោក Mohammad Ashraf Ghani អំពីយុទ្ធសាស្ត្រថ្មីរបស់វ៉ាស៊ីនតោន។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកមកបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្វហ្គានីស្ថាន - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកមកបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្វហ្គានីស្ថាន

(VOVworld) – នាថ្ងៃទី ២៣ តុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានមកទស្សនកិច្ចដោយចៃដន្តនៅអាហ្វហ្គានីស្ថានដើម្បីពិភាក្សាជាមួយប្រធានាធិបតី នៃប្រទេសនេះលោក Mohammad Ashraf Ghani អំពីយុទ្ធសាស្ត្រថ្មីរបស់វ៉ាស៊ីនតោន។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់វ៉ាស៊ីនតោនអំពីកិច្ចសហប្រតិបត្តិការជាមួយ Kabul ក៏ដូចជា បណ្ដាដៃគូក្នុងតំបន់ផ្សេងៗទៀតដើម្បីនាំមកនូវសន្តិភាពសំរាប់អាហ្វហ្គានីស្ថានហើយកំទិចចោលទីតាំងនៃភេរវករ។ ថ្លែងមតិ បន្ទាប់ពីការចរចារ លោក Rex Tillerson បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបន្ត ការប្រយុទ្ធនឹងកំលាំងតាលីបង់ក៏ដូចជាបណ្ដាក្រុមភេរវកម្មដទៃទៀត ហើយកងទ័ព អាមេរិកនឹងមានវត្តមាននៅអាហ្វហ្គានីស្ថានដល់ពេលណាអាចធានាឲ្យបានដំណើរ បង្រួបបង្រួមនិងសន្តិភាពមួយដែលមិនម៉ែនជាកិច្ចសន្យាគ្មានទីបញ្ចប់ទេ។ លោកក៏ បានអំពាវនាវឲ្យប៉ាគីស្ថានរួមសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆឹងនឹងភេរវកម្មក្នុងដំណើរទស្សនកិច្ចនៅ Islamabad នាថ្ងៃទី ២៤ តុលា។ ជំនួបសម្ងាត់ពោលខាងលើ បានប្រព្រឹត្តទៅនៅមូលដ្ឋានសឹកអាមេរិកប្រចាំនៅ Bagram ប៉ែកខាងជើងរដ្ឋធានី Kabul អាហ្វហ្គានីស្ថាន។ ភាគីទាំងពីរក៏បានផ្តោតសំខាន់ទៅលើកម្មវិធីកែទម្រង់ យុទ្ធសាស្ត្រប្រឆាំងនឹងអំពើពុករលួយរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាននិងការត្រៀមរៀបចំសំរាប់ការបោះឆ្នោតរដ្ឋសភានាឆ្នាំ ២០១៨ ខាងមុខ៕ 

ប្រតិកម្មទៅវិញ