រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅទី្វបអឺរ៉ុប

Chia sẻ
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅទី្វបអឺរ៉ុប
ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ តុលា។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចនៅទី្វបអឺរ៉ុប - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅទី្វបអឺរ៉ុប
(Image: Vietnamplus)

(VOVworld) – ក្នុងការខំប្រឹងប្រែងមួយសំដៅស្វែងរកការគាំទ្រនៃសហគមន៍ អន្តរជាតិសំរាប់ការដោះស្រាយវិបត្តិនៅស៊ីរី ក៏ដូចជា ដំណើរការចរចារសន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅទី្វបអឺរ៉ុប ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ តុលា។ ក្នុងដំណើរទស្សនកិច្ចនៅបារាំង រដ្ឋមន្ត្រី John Kerry បានជួបធ្វើការជាមួយសម
ភាគី អារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saud al-Fasial ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភា គីនិងបញ្ហានានាក្នុងតំបន់និងអន្តរជាតិ។ ក្រៅពីនោះ លោក Kerry បានមាន ជំនួបជាមួយបណ្ដាតំណាងនៃគណៈកម្មាធិការការផ្តើមគំនិតសន្តិភាពចំណុះ សម្ព័ន្ធអារ៉ាប់ដើម្បីជូនដំណឹងស្ថានភាពនៃការចរចារសន្តិភាពរវាងប៉ាឡេស្ទីន
និង អ៊ីស្រាអែល ផងដែរ។ តាមគំរោង ក្នុងរយៈពេលស្នាក់នៅចក្រភពអងគ្លេស់ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងចូលរួមជំនួបថ្នាក់រដ្ឋមន្ត្រីនៃប្រទេសចំនួន ១១ ជាមួយថ្នាក់ដឹកនាំសម្ព័ន្ធភាពភាគីប្រឆាំងស៊ីរី សំដៅវាយតំលៃការបោះជំហាន រៀបចំសន្និសីទសន្តិភាពអំពីស៊ីរីនៅទីក្រុង Geneva (ស្វីស) ឡើងវិញ ដែលគ្រោង នឹងប្រព្រឹត្តទៅនាខែ វិច្ឆិការ ខាងមុខ។បន្ទាប់មកទៀត លោក Kerry នឹងជួបចរចារ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចនៅអ៊ីតាលីសំដៅពិភាក្សាអំពីលទ្ធផលនៃបណ្ដាការចរចារ
ដែលកំពុងប្រព្រឹត្តទៅរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន រួមជាមួយបញ្ហានុយក្លេអ៊ែរ
របស់អ៊ីរ៉ង់និងសង្គ្រាមស៊ីវិលនៅស៊ីរី ទៀតផង៕


ប្រតិកម្មទៅវិញ