|
រដ្ឋមន្ត្រីការបរទេសស៊ីរី៖ សន្និសីទទីក្រុង Geneva លើកទី ២ មិនទទួលបរជ័យទេ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid Al Moallem បាន
បញ្ជាក់ថា៖ វង់ចរចារលើកទី ២ នៃសន្និសីទទីក្រុង Geneva លើកទី ២ មិនទទួលបរជ័យ
ទេព្រមទាំងសង្កត់ធ្ងន់ថា៖ ភាគីទាំង ២ ទទួលបានភាពជឿន លឿនសំខាន់។ តាមលោក
Walid Al Moallem ថា៖ អ្នកចរចារស៊ីរីគ្រប់រូបបាន ឯកភាពនឹងរបៀបវារៈដែលបេសកជន
ពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាប់ លោក Lakhdar Brahimi បាននាំចេញក្នុងវង់ចរចារ
ជាបន្ត។ របៀបវារៈមានមាត្រា ចំនួន ៤ រួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនិង
អំពើហឹង្សា ការបង្កើតស្ថាប័ន គ្រប់គ្រងការផ្ទេបណ្ដាយន្តការរដ្ឋ ការសម្រុះសម្រួលជាតិ។
ប៉ុន្តែ ភាគីទាំង ២ មិនទាន់កំណត់ពេវាលារៀបចំវង់ចរចារលើកទី ៣ ទេ។ សេចក្តីថ្លែង
ការរបស់ រដ្ឋមន្ត្រីការបរទេសស៊ីរីបានបដិសេធរាល់ការវិភាគមុននេះរបស់មជ្ឈដ្ឋាន
សារព័ត៌ មានអំពីវង់ចរចារលើកនេះ ក៏ដូចជា ប្រតិកម្មរបស់រដ្ឋមន្ត្រីការបរទេស
អង់គ្លេស បារាំងនិងអាមេរិក ដែលបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីធ្វើឲ្យបណ្ដា
ការចរចារទទួលបរជ័យ៕