|
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញ (Image:VNA) |
(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាន
ឲ្យដឹងថា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.) ត្រៀមខ្លួន ជាស្រេចចាប់ផ្តើមការចរចារ ៦ ភាគីអំពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើងវិញដោយ មិនភ្ជាប់លក្ខ័ណ្ឌដើមដំបូងទេ។ ថ្លែមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីជំនួប
ជាមួយ លោក Choe Ryong Hae បេសកជនពិសេសរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក
Kim Jong Un រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកច្បាស់ថា៖ ភាគីរុស្ស៊ីទទួលបានកិច្ច
សន្យារបស់ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដំណើរការចរចារ ៦ ភាគីដោយមិនភ្ជាប់ លក្ខ័ណ្ឌដើមដំបូងឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការរួមដែលភាគីនានាបានអនុម័ត
នាខែឧសភា ឆ្នាំ ២០០៥។ ក្រៅពីនោះ លោក Lavrov បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនង
ពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងរុស្ស៊ីនិង ស.ប.ប.ក. កំពុងលើកកំពស់ថ្មីមួយ ហើយប្រទេស
ទាំង ២ នឹង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាំគីនាអនាគត់៕