ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖Reuters) |
បើយោងតាមមជ្ឈដ្ឋានអ្នកវិភាគ បានឲ្យដឹងថា សេណារីយ៉ូនេះកំពុងក្លាយទៅជាការព្រួយបារម្ភដ៏ធំមួយនាពេលថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានទៅបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុបនិងមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន ហើយនាពេលថ្មីៗនេះ អ៊ីរ៉ង់ក៏មានសកម្មភាពដែលត្រូវបានគេចាត់ទុកថាបានរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ P5 + 1 ឆ្នាំ ២០១៥ ដូចជាការប្រើប្រាស់ម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ដ៏ទំនើបជាងមុនផងដែរ។
ប្រការនេះអាចនាំឱ្យរដ្ឋអំណាចរបស់លោកប្រធានាធិបតី Trump ប្តេជ្ញាចិត្តវាយប្រហារទៅលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីបង្កើតស្ថានការណ៍ដែលមិនអាចដោះស្រាយបាន សម្រាប់រដ្ឋអំណាចរបស់អ្នកស្នងតំណែងតែម្តង៕