រដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីនរៀបចំពិធីសេច្ចាប្រនិធានទទួលដំណែង

Chia sẻ
(VOVworld) – នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលសាមគ្គីភាព
ជាតិប៉ាឡេស្ទីនបានរៀបចំ ពិធីសេច្ចាប្រនិធានទទួល
ដំណែងនៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិច។ នេះគឺជារដ្ឋាភិបាលសាមគ្គីភាពជាលើកដំបូងនៅប៉ាឡេស្ទីន
ក្នុងរយៈពេល ៧ ឆ្នាំ កន្លង ទៅ។
រដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីនរៀបចំពិធីសេច្ចាប្រនិធានទទួលដំណែង - ảnh 1
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីន លោក Rami Hamdallah (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២ មិថុនា រដ្ឋាភិបាលសាមគ្គីភាពជាតិប៉ាឡេស្ទីនបានរៀបចំ ពិធីសេច្ចាប្រនិធានទទួលដំណែងនៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិច។ នេះគឺជារដ្ឋាភិបាលសាមគ្គីភាពជាលើកដំបូងនៅប៉ាឡេស្ទីនក្នុងរយៈពេល ៧ ឆ្នាំ
កន្លង ទៅ។ រដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីមនរួមមានរដ្ឋមន្ត្រីចំនួន
១៧ រូប និងជាអ្នកបច្ចេការធិតេយ្យឯកភាព ប៉ុន្តែ គ្មានតំណាងណាមួយរបស់ចលនា
 Fatah ឬ Hamas ទេ។ ថ្លែងមតិក្នុងពិធីនេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud
Abbas បានសង្កត់ធ្ងន់ថា៖ ការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិបានបញ្ចប់ការបែក
បាក់នៅ ប៉ាឡេស្ទីន ហើយរដ្ឋាភិបាលថ្មីនេះនឹងអនុវត្តបណ្ដាកិច្ចសន្យាដែលទទួល
បានមុននេះ ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ដោយមិនអើពើដល់ការប្រឆាំង
ជំទាស់យ៉ាងខ្លាំង ក្លារបស់សម្ព័ន្ធមិត្តអ៊ីស្រាអែល នាថ្ងៃទី ២ មិថុនា រដ្ឋអំណាចរបស់
ប្រធានាធិបតី អាមេរិក លោក  Barack Obama បានប្រកាសនឹងសហប្រតិបត្តិការនិង
បន្តផ្តល់ជំនួយ សំរាប់រដ្ឋាភិបាលសាមគ្គីភាពជាតិថ្មីរបស់ប៉ាឡេស្ទីន។ មជ្ឈដ្ឋាន
មន្ត្រីរបស់អ៊ីស្រាអែល បានចាត់ទុកថា៖ វ៉ាស៊ីនតោនត្រូវដាស់តឿនប្រធានាធិបតី
ប៉ាឡេស្ទីន Mahmoud Abbas លុបចោលកិច្ចព្រមព្រៀងជាមួយចលនាឥស្លាម Hamas និងចាប់ផ្តើមការចរចារ សន្តិភាពជាមួយអ៊ីស្រាអែលឡើាងវិញ៕

ប្រតិកម្មទៅវិញ